អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភពលោក ដោយលោកបានបដិសេធ មិនរិះគន់មេដឹកនាំរុស្ស៊ី ដែលបានធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតអាមេរិក។
ដោយបញ្ហានេះ បានធ្វើឲ្យចោទជាមន្ទិលមកលើបណ្តាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក្នុងការជំរុញឲ្យសមាជិកសភាអាមេរិកមួយចំនួន អំពាវនាវឲ្យមានទណ្ឌកម្មដ៏តឹងរ៉ឹង និងចំណាត់ការដទៃទៀត ដើម្បីដាក់ពិន័យរុស្ស៊ី។
យ៉ាងណាមិញនៅក្នុងជំនួប ជាមួយលោក ពូទីន លោកត្រាំ បាននិយាយថា ខ្លួននឹងព្យាយាមរំងាប់លើបញ្ហានយោបាយនេះ តែបែបជាបរាជ័យ ក្នុងការធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទទួលខុសត្រូវចំពោះការជ្រៀតជ្រែក ក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦។
ខណៈដែលលោកត្រាំ មានឱកាសបន្ទោសជាសាធារណៈលើលោកពូទីន នៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងហែលស៊ីនគី ជំនួសមកវិញ ដោយការសរសើរមេដឹកនាំរុស្ស៊ី ហើយបដិសេធទៅលើការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទៅវិញ៕
មតិយោបល់