ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មានការលើកឡើងថា ការចុះបង្ក្រាបទីតាំងចែកចាយផលិតផលថ្នាំលាបសក់ផលិតផលប្រទេសចិន ក្រោយចរចារមិនត្រូវ?

ភ្នំពេញៈ ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចមួយក្រុមដែលគេដឹងថា ជាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងលាក់ទុក និងចែកចាយផលិតផលថ្នាំលាបសក់ ដែលនាំចូលពីប្រទេសចិន នៅចំណុចភូមិគោកចំប៉ក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីសង្ស័យថា គេចពន្ធ និងក្លែងក្លាយ ក៏ដូចជា រំលោភកម្មសិទ្ធិបញ្ញា ហើយការបង្ក្រាបនេះមានការលើកឡើងថា ក្រោយពីមានការចរចារលុយកាក់មិនត្រូវគ្នា។

ប្រតិបត្តិការចុះបង្ក្រាបដឹកនាំដោយលោក អ៊ុ មុនី អនុប្រធាននាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងជាប្រធានប្រតិបត្តិការរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក លី សុផាន់ណា ព្រះរាជាអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ។

ថ្នាំលាបសក់នេះមានម៉ាកខូល័រប្រូហ្វេសិនណល (Color and Blue Professional)។ លទ្ធផលនៃការចុះបង្ក្រាបនេះ គេមិនទាន់ដឹងថា សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ ដើម្បីធ្វើកំណត់ហេតុដកហូតតាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង។

បើតាបប្រភពព័ត៌មានបានលូចប្រាប់ Post Newsថា ទីតាំងផលិត ចែកចាយថ្នាំលាបសក់ផលិតផលនាំចូលពីប្រទេសចិននេះ បានបើកធ្វើអាជីវកម្មយូរហើយ មិនដែលមានរឿងរ៉ាវអ្វីនោះទេ គឺធ្វើទៅតាមស្តង់ដាត្រឹមត្រូវ។

ប្រភពបានប្រាប់ទៀតថា ជារឿយៗមួយខែម្តងគេតែងតែឃើញមុខមន្ត្រីមួយចំនួន ពិសេសមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពីរបីនាក់ចុះទៅយកលុយរាល់ខែពីទីតាំងអាជីវកម្មថ្នាំលាបសក់នេះ។ ប៉ុន្តែពីរបីខែចុងក្រោយនេះប្រហែលម្ចាស់ទីតាំងមិនបានបង់លុយឲ្យមន្ត្រីពីរបីនាក់នោះហើយមើលទៅ បានជាគេយកកម្លាំងមកចាប់តែម្តង។

ប្រភពបានបញ្ជាក់ថា ផលិតផលទឹកថ្នាំលាបសក់នេះ បាននាំចូលដោយមានការបង់ពន្ធត្រឹមត្រូវ ហើយបើមិននាំចូលមិនបានឆ្លងកាត់ការត្រួតពិត្យពីស្ថាប័នមានសមត្ថកិច្ចទេស្មានតែមកដល់ទីតាំងហ្នឹងបានងាយៗ ហើយក៏គេមិនជឿថា ថ្នាំដ៏ច្រើនបែបនេះ វាចេះហោះមកនោះទេ។

ការលើកឡើងពីប្រភពខាងលើនេះ Post News មិនទាន់ដឹងថា រឿងរ៉ាវនេះវាពិតដូចការលើកឡើងយ៉ាងណានោះទេ។ រឿងនេះទុកឲ្យមហាជនជួយវិភាគពិចារណាទៅចុះ៕

photo_2016-08-03_15-23-23photo_2016-08-03_15-23-25photo_2016-08-03_15-23-55photo_2016-08-03_15-24-04

មតិយោបល់