ព័ត៌មានជាតិ

Nokia ច្រានចោល​ព័ត៌មាន​បង្កើត​ស្មា​ត​ហ្វូន​អេក្រង់​ធំ និង​តម្លៃ​ទាប​ ( Video Inside )

​កាល​ពី​ថ្មីៗ​នេះ ក្រុមហ៊ុន Nokia បាន​ធ្វើ​ការប្រកាស​បង្ហា​ញ​ស្មា​ត​ហ្វូន​ម៉ូដែ​ល Nokia Lumia 1020 អេក្រង់​ទំហំ ៤.៥​អ៊ីង និង​បំពាក់​នូវ​កាមេរ៉ា​ទំហំ ៤១​មេហ្គា​ភិ​ច​សែ​ល​។​
​ដោយឡែក​នៅ​ពេល​នេះ មាន​ព័ត៌មាន​លេចឮ​មក​ថា ក្រុមហ៊ុន Nokia គ្រោង​នឹង​បង្ហាញ​ស្មា​ត​ហ្វូន​ថ្មី​ដែល​មាន​អេក្រង់​ធំ​ជា​ម៉ូ​ដែល​មុនៗ ព្រមទាំង​មាន​តម្លៃ​ទាប​។​
​យោង​តាម​សារព័ត៌មាន Bloomberg បានឲ្យដឹងថា មាន​ប្រភព​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​មាន​និយាយ​ថា ក្រុមហ៊ុន Nokia កំពុង​តែ​រៀបចំ​បង្កើត​នូវ​ស្មា​ត​ហ្វូន​ត្រកូល Lumia ដែល​មាន​អេក្រង់ ៤.៧​អ៊ីង ហើយ​នឹង​ចេញលក់​ក្នុងតម្លៃ​ទាប​។​

​កាលពី​សប្ដាហ៍​មុន​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ​ហ្វាំង​ឡ​ង់​មួយ​នេះ បាន​ប្រកាស​ឲ្យដឹង​ថា ប្រាក់​ចំណូល​ដែល​បានមក​ពី​ការលក់​ធ្លាក់ចុះ ២៤​ភាគរយ បើទោះបីជា​តម្រូវការ​ស្មា​ត​ហ្វូន​តម្លៃ​ទាបដូចជា Lumia 520 មាន​ច្រើនក្ដី ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំណែក​មួយ​ដែល​ជួយ​ធ្វើឲ្យ Nokia ល្បី​ឈ្មោះ​ឡើងវិញ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ព័ត៌មាន​ខាងលើ​នេះ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Nokia លោក James Etheridge បាន​ច្រានចោល ព្រមទាំង​និយាយ​ថា​នោះ​គឺជា​ព័ត៌មាន​មិន​ពិត​៕
005Nokia_Lumia_1020_35822762_610x436
ទស្សនាវីដេអូ​ឃ្លបដូចខាង​ក្រោមនេះ ៖

មតិយោបល់