ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់ខ្លួនក្រុមក្មេងទំនើងដើររៃអង្គាសលុយខុសច្បាប់ ១៨៣នាក់

ចិន: ប៉ូលិសក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន បានចាប់ខ្លួនជនសង្ស័យព្រហ្មទណ្ឌចំនួន ១៨៣នាក់នៃក្រុមក្មេងទំនើងដើររៃអង្គាស​លុយខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៦ សីហា ឆ្នាំ២០១៦នេះ។

ការិយាល័យសន្តិសុខសាធារណៈក្រុង Qinzhou បាននិយាយកាលពីថ្ងៃសុក្រថា ក្រោមការបន្លំខ្លួននៃការ​អភិវឌ្ឍ​ភាគ​ខាងលិច ក្រុមក្មេងទំនើងទាំងនេះ បានរៀបចំដំណើរកម្សាន្តមួយថ្ងៃទៅកាន់ទីក្រុង Qinzhou, ណាននីង និងក្រុង Fangchenggang ក្នុងខេត្ត Guangxi ក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលជនរង​គ្រោះ​ឲ្យចូលរួមក្នុងសកម្មភាពរបស់ពួកគេ ក្នុងការដើររៃអង្គាសលុយ។

ការិយាល័យនេះបាននិយាយថា គម្រោងផែនការលក់ពីរ៉ាមីតពាក់ព័ន្ធនឹងមនុស្សចំនួន ៣.០០០នាក់ និង​ទំហំទឹកប្រាក់ ៧៦០លានយន់ ស្មើនឹង ១១៤លានដុល្លារសហរដ្ឋអាមេរិក។ ហើយមន្ត្រី​​ប៉ូលិស​ជិត ៥០០​នាក់​បានវាយឆ្មក់នៅតាមបណ្តា ៦៦ទីតាំង​នៅក្នុងខេត្តហឺណាន ខេត្តក្វាងទុងនិងក្វាងស៊ី។

សូមបញ្ជាក់ថា សមាជិកក្រុមអន្ធពាលបងធំចំនួន ២៥នាក់ ​ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន​​ និង​គណនីធនាគាររបស់ក្រុមនេះ ដែលមានទឹកប្រាក់ជាង ១០លានយ័ន​ត្រូវបានបង្កកទុក។ រីឯរថយន្តប្រណីត​ចំនួន ៨គ្រឿងត្រូវបានរឹបអូសផងដែរ។ ដោយឡែក ការស៊ើបអង្កេតនឹងត្រូវធ្វើបន្តទៀត៕

China arrested 183 criminal suspects of an illegal fundraising gang.

មតិយោបល់