ប្រកួតបើកឆាកក្នុងពូលរបស់ក្រុមប្រេស៊ីលនៅអូឡាំពិក បានត្រឹមតែស្មើជាមួយក្រុមអាហ្វ្រិកខាងត្បួងដោយលទ្ធផល ០-០ ប៉ុណ្ណោះ កាលពីម្សិលមិញនេះ។ ចំពោះលទ្ធផលនេះដែរ Neymar ដែលជាប្រធានក្រុមនោះ បាននិយាយទាំងអស់សង្ឃឹមថាខ្លួនដូចជាបាត់បង់មេដាយទៅហើយ។
ក្នុងនាមជាម្ចាស់ផ្ទះ ប្រេស៊ីលមានទម្រង់គ្រប់គ្រងបានល្អ ប៉ុន្តែការបញ្ចប់ទីហាក់នៅលេងមិនទាន់យល់ចិត្តគ្នានៅឡើយ។ ដោយលទ្ធផលស្មើប្រកួតដំបូង Neymar បង្ហាញចំណាប់អារម្មណ៍ថា៖ “យើងដឹងថាវាមិនមែនជារឿងស្រួលទេ ដែលយកមេដាយមាសបានងាយៗក្នុងប្រភេទកីឡានេះ។ សម្រាប់ពួកយើង ស្មើគឺចាញ់ហើយ។ ក្រុមលេងដើម្បីឈ្នះ ប៉ុន្តែយើងដឹងនិងទទួលស្គាល់វា។ យើងនឹងជួបក្រុមខ្លាំងៗជាច្រើនទៀត”។
វិញ្ញាសាបាល់ទាត់នេះ មាន១៦ក្រុមចូលរូមប្រកួត ដោយបែងចែកជា៤ពូល មួយពូលមាន៤ក្រុម ហើយម្ចាស់ផ្ទះប្រេស៊ីលនៅពូល A ជាមួយក្រុមដាណឺម៉ាក់ អាហ្វ្រិកខាងត្បូង និងអឺរ៉ាក់៕
មតិយោបល់