បាត់ដំបងៈ ជនសង្ស័យចំនួន២នាក់ រួមនឹងគ្រឿងញៀន ប្រភេទយ៉ាម៉ាចំនួន ៥០គ្រាប់ ត្រូវបានកំលាំង កងរាជអាវុធហត្ថ ស្រុកសំពៅលូន ធ្វើការឃាត់ខ្លួន ពេលកំពុងប្រព្រឹត្ត សកម្មភាពជាក់ស្តែង កាលពីវេលាម៉ោង ៣ និង៣០នាទី រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំនុចភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
យោងតាមរបាយការណ៍ របស់អាវុធហត្ថ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ កម្លាំងយើង បានឃាត់ខ្លួនមុខសញ្ញាចំនួន២ នាក់ឈ្មោះ សំ ហន ភេទប្រុស អាយុ២៨ឆ្នាំ និង ឈ្មោះ សៀប កុល ភេទប្រុស អាយុ២១ឆ្នាំ ជនទាំង២នាក់ មានមុខរបរ ធ្វើចំការ និងរស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តារ ស្រុកសំពៅលូន ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការ ឆែកឆេរទៅលើខ្លួនប្រាណ ក៏បានប្រទះឃើញ មានការលាក់ទុកនូវគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន ៥០ គ្រាប់ ទើបកំលាំងបាននាំយកទៅកាន់ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសាកសួរ រកប្រភពដើម នឹងបក្ខពួក ។
បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងរៀបចំឯកសារដើម្បី បញ្ជូនខ្លួនជនសង្ស័យ ទាំងពីរនាក់ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត និងចាត់វិធានការតាមផ្លូវច្បាប់ ៕
មតិយោបល់