ព័ត៌មានជាតិ

ផ្ទុះការតវ៉ាជាមួយម្ចាស់ការ៉ាស់សាំងធ្វើរំលោភផ្លូវសាធារណៈ

ភ្នំពេញៈ ប្រជាពលរដ្ឋជាង៥០នាក់ បាននាំគ្នាមកតវ៉ាចំពោះការ៉ាស់សាំងសាងសង់រំលោភផ្លូវសាធារណៈ នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ តាមសម្ដីលោក ហាយ សាម៉ន មេភូមិបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិមានចំនួន៣២៨គ្រួសារ ហើយផ្លូវដែលប្រជាពលរដ្ឋមកតវ៉ានោះមានប្រវែងជាង២០០ម៉ែត្រ និងទទឹង៤ម៉ែត្រ ផ្លូវនេះដែលមានគម្រោងពង្រីកឲ្យគ្រប់៦ម៉ែត្រនៅឆ្នាំ២០១៧ខាងមុខនេះ។

ស្រាប់តែថ្មីៗក៏មានថៅកែការ៉ាស់សាំងឈ្មោះ សឹម ចាន់ណា បានមកចាក់ដី ដើម្បីធ្វើការ៉ាស់សាំង ហើយបានរំលោភយកដីផ្លូវចំនួន២ម៉ែត្រទៀតផង ទោះបីជាលោកទៅណែនាំយ៉ាងណាក៏ស្ដាប់ដែរ។ លោកបានបន្ដទៀតថា ប្រជាពលរដ្ឋរស់នៅតាមផ្លូវនោះ ពេលដែលគេធ្វើផ្លូវនេះថ្ងៃណា ពួកគាត់នឹងវៃរបងនោះភ្លាមឲ្យតែរដ្ឋត្រូវការ ដូចឆ្នេះហើយលោកខំពន្យល់ណែនាំឲ្យថៅកែការ៉ាស់សាំងសាងសង់តាមរបងដីចាស់ពីមុនមក ព្រោះផ្លូវនេះនឹងមានការពង្រីកថែមទៀត តែថៅកែការ៉ាស់សាំងមិនស្ដាប់គាត់ទេ នៅតែបន្តសាងសង់ដដែល ហើយពេលនេះពួកគាត់បានរាយការទៅខាងលោកមេភូមិពងទឹកនិងលោកចៅសង្កាត់ផងដែរ៕

photo_2016-08-08_13-52-35photo_2016-08-08_13-52-36photo_2016-08-08_13-52-38photo_2016-08-08_13-52-39photo_2016-08-08_13-52-41photo_2016-08-08_13-52-43photo_2016-08-08_13-52-44photo_2016-08-08_13-52-46

មតិយោបល់