(ភ្នំពេញ): លោក លោក កឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅក្រោយជំនួបនៅទីស្តីការក្រសួង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះថា លោក Josef Weiddenholzer អនុគណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស បានស្នើឲ្យឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតពាក់ព័ន្ធទៅនឹងរឿងក្តីមួយចំនួននៅក្នុងប្រព័ន្ធតុលាការ ស្របពេលដែលមានអ្នកសារព័ត៌មានមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង និយាយជារួមគឺព័ត៌មានមិនពិត។
លោកបន្តថា កាលពីពេលកន្លងទៅនោះ ក្រសួងយុត្តិធម៌ក៏បានស្នើឲ្យគណៈកម្មាធិការសភាអឺរ៉ុប ក្នុងការជួយផ្តល់ថវិកាមួយចំនួនដើម្បីធ្វើការបណ្តុះបណ្តាលមន្ត្រីយុត្តិធម៌ចាប់ពីថ្នាក់ក្រោមរហូតដល់មន្ត្រីថ្នាក់លើផងដែរ ដើម្បីពង្រឹងផ្នែកធនធានមនុស្ស ក៏ដូចជាពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកក៏បានសំណូមពរដល់អ្នកសារព័ត៌មានមួយចំនួនតូចដែលបានផ្សាយព័ត៌មានតែមួយជ្រុង ឲ្យសហការជាមួយ ស្ថាប័ន ផ្សេងៗទៀត កុំផ្សាយតែព័ត៌មានមិនពិត ពោលគឺត្រូវផ្សាយទាំងសងខាងទើបត្រឹមត្រូវ។
លោកបានបញ្ជាក់ថា ការស្នើសុំថវិការនេះ ខាងគណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស មិនទាន់បានឆ្លើយតបយ៉ាងណានោះទេ៕
ព័ត៌មានជាតិ
មតិយោបល់