ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់មនុស្សចំនួន៧នាក់ ពីបទជួញដូរ នឹងរក្សារទុកគ្រឿង ញៀនខុសច្បាប់

ភ្នំពេញ: នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ម៉ោងប្រហែល ២៣និង៣៥នាទី ស្ថិតនៅចំណុច ប្លុករោងចាក់ឆ្នាំង ផ្លូវរថភ្លើង ក្រុមទី៥៥ ភូមិ១៤ សង្កាត់បឹងកក់១និងប្លុករោង ចាក់ឆ្នាំងដែរ ផ្លូវរថភ្លើងក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

បើតាមកម្លាំងក្រុមល្បាត របស់អធិការដ្ឋាននិង កងអន្តរាគមន៏ ពិសេសបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់
មានឈ្មោះដូចជា៖
១-ឈ្មោះ កង សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៣១៧ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដកហូតគ្រឿង ញៀនបាន២ថង់តូច (ជួញដូរ)។
២-ឈ្មោះលី រ៉ន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើងសង្កាត់ ស្រះចក ខណ្ឌដូនពេញ(ជួញ ដូរ)។
៣-ឈ្មោះកំ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ(ជួញដូរ)។
៤-ឈ្មោះសាន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវបេតុងសង្កា
ត់ឬស្សីកែវ ខណ្ឌឬស្សីកែវ(ជួញ ដូរ)។
៥-ឈ្មោះឌឹម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនលកជីកសិកម្ម ស្នាក់ នៅផ្ទះមិនចាំលេខ ភូមិក្រោលគោ សង្កាត់គីឡូត៏ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដកហូតគ្រឿង ញៀនបាន៩ថង់តូច(ជួញដូរ)។
៦-ឈ្មោះឡុង សុភី ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ(ជួញដូរ)។
៧-ឈ្មោះជួង លីវលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោធិ៍រលំ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដកហូតគ្រឿងញៀន បានចំនួន៣ថង់តូច(រក្សាទុក)។ អធិការដ្ឋាន បានធ្វើរបាយការណ៏ ដើម្បីធ្វើការតាមនីតិវិធី ទៅតាមច្បាប់៕

photo_2016-08-09_12-10-43

photo_2016-08-09_12-10-47

photo_2016-08-09_12-10-50

photo_2016-08-09_12-10-53

photo_2016-08-09_12-10-56

មតិយោបល់