អង់គ្លេសៈ តុលាការទីក្រុងឡុងដ៏ បានសម្រេចកាលពីថ្ងៃចន្ទចំពោះសមាជិករបស់បក្សពលករចំនួន ១២៦.០០០ នាក់ដែលបានប្រាប់ថាពួកគេមិនអាចបោះឆ្នោតនៅក្នុងការប្រកួតជ្រើសរើសថ្នាក់ដឹកនាំរបស់បក្សនោះ អាចមានសិទ្ធបោះឆ្នោតឡើងវិញហើយ។
ការសម្រេចចិត្តនេះត្រូវបានមើលឃើញថាវាជាជោគជ័យមួយសម្រាប់អ្នកគាំទ្រលោក Jeremy Corbyn មេដឹកនាំដែលកំពុងប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈម ជាមួយនឹង អតីតរដ្ឋមន្រ្តីរួមក្រុមរបស់លោក គឺលោក Owen Smith។
គណបក្សការងារបានឱ្យដឹងថាខ្លួនបានប្តឹងឧទ្ធរណ៍ឲ្យធ្វើការសម្រេចចិត្តកាលពីថ្ងៃចន្ទដោយមានសវនាការមួយ ដែលត្រូវបានគេរំពឹងថានឹងបើកសវនាការ នៅសប្ដាហ៍ក្រោយ។
រឿងក្តីនៅក្នុងតុលាការកំពូលនៅទីក្រុងឡុងដ៏នេះត្រូវបានប្តឹងដោយសមាជិកគណបក្សប្រាំនាក់រួមទាំងសមាជិកវ័យជំទង់ម្នាក់ ។
មេធាវីពួកគេបានជំទាស់ការសម្រេចចិត្តរបស់គណៈគ្រប់គ្រងការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ខ្លួនដែលបានដាក់បម្រាមលើអ្នកណាម្នាក់ដែលបានចូលរួមជាមួយគណបក្សនេះ ក្រោយថ្ងៃទី១២ ខែមករាឆ្នាំ ២០១៦មក ហើយថា បើពួកគេចងបោះឆ្នោតត្រូវបង់ប្រាក់ ៣២ ដុល្លាមម្នាកម្នាក់។
ចៅក្រមតុលាការ Hickinbottom បាននិយាយក្នុងកាសម្រេចបស់គាត់ថារ ការបដិសេធរបស់គណបក្សនេះ មិនឲ្យសមាជិកថ្មីបោះឆ្នោតគជាការរំលោភដោយខុសច្បាប់លើកិច្ចសន្យា៕
មតិយោបល់