ព័ត៌មានជាតិ

ធ្វើបែបណាទើបមិត្តបុរសៗ ដឹងថាខ្លួនឯងខ្សោយផ្លូវភេទ?

ការខ្សោយចំណង់ផ្លូវភេទច្រើន តែមិនមែនកើតឡើងភ្លាមៗនោះទេ ព្រោះវាមិនមែនដូចជាការកើតជំងឺផ្តាសាយនៅព្រឹកឡើង ឡើយ។ វាគឺជាបញ្ហាដែលកើតឡើងបន្តិចម្តងៗ។ យ៉ាងណាមិញ ការដែលឧស្សាហ៍មានសកម្មភាពផ្លូវភេទ មិនមែនជា មធ្យោបាយដ៏ល្អបំផុត ដើម្បីកំណត់ដឹងអំពីចំណង់ផ្លូវភេទឡើយ ។ ប៉ុន្តែបើសិនជា អ្នកស្រឡាញ់គ្នាពិតប្រាកដ ហើយរួមភេទតិច ជាងធម្មតា អាចម្តងក្នុងមួយសប្តាហ៍ អ្នកប្រហែលជាត្រូវសួរខ្លួនឯងទៀតថា ខ្លួនឯងសប្បាយចិត្តនូវរឿងគ្រប់យ៉ាងទាំងអស់នោះ ឬអត់សិន ។

បើសិនជាអ្នកមិនសប្បាយចិត្ត អំពីការខ្សោយចំណង់ផ្លូវភេទទេ យកល្អគួរតែស្វែងយល់អំពីបញ្ហានេះសិនមុន នឹងវាក្លាយទៅជា រឿងដែលមិនអាចដោះស្រាយបាន។ ដើម្បីសម្គាល់ដឹង អំពីអាការៈព្រមានភ្លាមៗនៃការខ្សោយចំណង់ផ្លូវភេទចូរ ឆ្លើយនឹង សំណួរខាងក្រោមនេះចំពោះខ្លួនឯងសិន ៖

១៖ ការស្ទាបអង្អែល កើតឡើងតែនៅពេលឡើងលើគ្រែប៉ុណ្ណោះ
២៖ ការរួមភេទ មិនបានផ្លុំនូវអារម្មណ៍ ទំនាក់ទំនងនិងការចែករំលែកអ្វីគ្នាឡើយ
៣៖ ម្នាក់ក្នុងចំណោមអ្នកទាំងពីរ តែងតែជាអ្នកចាប់ផ្តើម ហើយម្នាក់ទៀត គឺមាន អារម្មណ៍ថារងសម្ពាធ
៤៖ អ្នកមិនដែលមានបំណងចង់រួមភេទទៀតទេ
៥៖ ការរួមភេទ គឺជាលក្ខណៈមេកានិច និង ទម្លាប់
៦៖ ភាគច្រើនអ្នកមិនដែលមានអារម្មណ៍ ឬ ការស្រមើស្រមៃ រួមភេទជាមួយប្រពន្ធឡើយ
៧៖ ភាគច្រើនអ្នករួមភេទតែម្តង ឬ ពីរដងប៉ុណ្ណោះក្នុងមួយខែ

បើសិនជា ចម្លើយ របស់ អ្នកភាគច្រើន គឺពិត នោះអ្នកប្រហែលជាស្ថិតក្នុងស្ថានភាពខ្សោយឬបាត់បង់ចំណង់ផ្លូវភេទហើយ ។ ដំបូងឡើយ ការយល់ដឹងអំពីមូលហេតុរបស់វាអាចជួយឲ្យអ្នកស្វែងរកដំណោះស្រាយបានយ៉ាងសមស្រប ៕

មតិយោបល់