ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្លន់ទៀតហើយ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ភ្នំពេញៈ នៅមុននេះ ១៥នាទី មានអំពើប្លន់ប្រដាប់អាវុធមួយ នៅខាងក្រោយស្តុប ណូគា ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ដោយប្លន់យកម៉ូតូ ឌ្រីមមួយគ្រឿងដោយសុវត្ថិភាព ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អំពើប្លន់នេះ បង្កឡើងដោយក្រុមចោរប្រដាប់អាវុធ ពីរនាក់ ធ្វើសកម្មភាពដោយភ្ជង់ទៅលើជនរងគ្រោះ ប្លន់យកម៉ូតូ ហុងដាឌ្រឹម សេ១២៥ ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-8605 ពីបុរសម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តគមន៍ដែរ ប៉ុន្តែហួសពេលទៅហើយ បានត្រឹមតែនាំជនរងគ្រោះទៅដាក់ពាក្យ បណ្តឹងតែប៉ុណ្ណោះ៕

មតិយោបល់