ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តបណ្ដាលឲ្យមនុស្សស្លាប់រងរបួសធ្ងន់ស្រាលជាច្រើននាក់

តាកែវ: កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្ត ត្រង់ចំណុចភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ថិតតាមបណ្ដោយផ្លូវ១២៩ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ។

ម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-4967 បើកបរដោយឈ្មោះ ហក់ ប៊ុនថន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស របួសធ្ងន់ រួមដំណើរជាមួយមនុស្ស ៥នាក់៖
១/ឈ្មោះ ទឹម ស្រីទូច ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នារបួសស្រាល។
២/ឈ្មោះ ប៉ុក ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នារបួសធ្ងន់។
៣/ឈ្មោះ ង៉ែត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស របួសធ្ងន់ អាយុ ៣៧ឆ្នាំ មុខរបរកសិករ។
៤/ឈ្មោះ ហាក់ ដែន ភេទប្រុស អាយុ ៣០ឆ្នាំ របួសស្រាល។
៥/ឈ្មោះ រ៉ុង ភេទប្រុស អាយុ ២៥ឆ្នាំ របួសស្រាល។

ម៉ូតូសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-9145 បើកបរដោយឈ្មោះ ប៉ុង រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ កសិកររស់នៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ស្លាប់នៅកន្លែងកើតហេតុ រួមដំណើរជាមួយឈ្មោះ ប៉ុង ឆៃ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នារបួសធ្ងន់។

រថយន្តម៉ាក តាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ​ 2G-1849 បើកបរដោយឈ្មោះ គីម ចាន់រ៉ន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិកររស់នៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស រត់គេចខ្លួនបាត់ មានអ្នករួមដំណើរឈ្មោះ រុំ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។

មូលហេតុ៖ ជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់