ព្រះសីហនុៈ បុរសកម្មករសំណង់ម្នាក់ ធ្លាក់ពីលេីការដ្ឋានសំណង់ផ្ទះមួយកន្លែង កំពស់២ជាន់ ស្ថិតនៅតំបន់ទំនប់រលកក្រុងព្រះសីហនុ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី៩សីហា២០១៦។ តាមសេចក្តីរាយ ការណ៍បានឧ្យដឹងថា ជនរងគ្រោះបានធ្លាក់ចេញពីលើក្តារជាន់ពេលកំពុងធ្វេីការ នៅទីខ្ពស់ក្នុងការដ្ឋានផ្ទះបេតុង ដែលមេីលទៅទំនងជាមិនមានពាក់ខ្សែក្រវាត់ការពារជាប់នឹងខ្លួនផងទេ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា រងគ្រោះឈ្មោះលីវ ឈាន់ អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្រុម៣១ភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ចំណែកម្ចាស់ផ្ទះកន្លែងការដ្ឋានសំណង់ឈ្មោះនាង ញី ភេទស្រី អាយុ៦៥ឆ្នាំជនជាតិខ្មែរ មុខរបរទិញ ត្រីជី រស់នៅក្រុម១៦ភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ៕
មតិយោបល់