កំពង់ចាម: ភ្នាក់ងារ Post News បានរាយការណ៍ថា ខណៈពេលនេះមានរថយន្តធុនធ្ងន់មួយគ្រឿង ដែលផ្ទុកទៅដោយគ្រឿងសង្ហារឹម និងគ្រឿងសំណង់លើសចំនុះ កំពុងខូចលើស្ពាន គីហ្សូណា ហើយបង្កឲ្យមានការកកស្ទះ ប៉ុន្តែទោះជាយ៉ាងណា គេក៍បានឃើញមានសមត្ថកិច្ចចុះទៅធ្វើចរាចរផងដែរ។
បើតាមភ្នាក់ងារដដែល ហេតុការណ៍ខូចរថយន្តលើស្ពាន គីហ្សូណា ហើយបង្កឲ្យមានការកកស្ទះនេះ កើតទ្បើងនៅប្រហែលម៉ោងជាង ២រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ ការជួសជុលរថយន្តមិនទាន់បញ្ចាប់នៅទ្បើយទេ៕
មតិយោបល់