ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទុរគតជនគ្មានទីពឹង ពីរនាក់ យាយតា សូមអំពាវនាវរកសប្បុរសជនជួយ

ឧត្តរមានជ័យ:គ្រួសារចាស់ជរា ២នាក់ យាយតា រស់នៅក្នុងជីវភាពក្រ លំបាក គ្មានទីពឹងដោយមានជំងឺប្រចាំកាយផងនោះ សូមអំពាវនាវរកសប្បុរសជន ជួយឧបត្ថម្ភស្រោចស្រង់ជីវិតចុងក្រោយរបស់ពួកគាត់។

លោកតាឈ្មោះ នូ ផន ភេទប្រុស អាយុ៨២ឆ្នាំ និងលោកយាយ យិម តូត ភេទស្រីអាយុ៧៦ឆ្នាំ រស់នៅភូមិអូរបេង ឃុំផ្អាវ ស្រុកត្រពាំងត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

តាមការលើកឡើងរបស់លោក ប្រាក់ ថា ក្រុមប្រឹក្សាឃុំផ្អាវ ឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងឃុំផ្អាវមាន ចំនួនសរុប១៤៤២ គ្រួសារដោយមានតែគ្រួសារ លោកតា នូ ផន និងលោកយាយ យឹម តូច នេះ ដែលរស់វេទនាក្រលំបាក ជាងគេបង្អស់ ដែលរស់នៅក្នុងជីវភាពលំបាកលំបិន រកអ្វីទទួលទានមិនបាន ដែលសព្វថ្ងៃប្រកបរបរ ក្រងស្បូវដូរអង្ករហូប។

លោកតា និងលោកយាយ ជរាទុរគត គ្មានទីពឹងបានរៀបរាប់ពីជវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ដោយរស់មានការជួយឧបត្ថម្ភ និងលុយកាក់បន្តិចបន្តួច ពីអ្នកជិតខាងសម្រាប់ចិញ្ចឹមជីវភាព ពីមួយថ្ងៃទៅមួយថ្ងៃ បើមិនមានការជួយឧបត្ថម្ភ ពីអ្នកជិតខាងនោះទេ ពួកគាត់មិនអាចមានជីវិត រស់បានតទៅមុខ បានឡើយ៕

IMG_2342 IMG_2344 IMG_2343

មតិយោបល់