កំពង់ស្ពឺៈ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៥និង១០នាទី ចំណុចភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីអគ្គិភ័យមួយករណី ដែលម្ចាស់ផ្ទះប្ដីឈ្មោះ មាស សារ៉ន អាយុ59ឆ្នាំ និងប្រពន្ធឈ្មោះ គង់ សុឃីម អាយុ52ឆ្នាំ រស់នៅភូមិភូមិឃុំកើតហេតុខាងលើ។
ការខូចខាតរួមមាន
-ឆេះផ្ទះអស់ចំនួនមួយខ្នង ទំហំ5*6 ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្ដា
-ឆេះផ្ទះបាយមួយខ្នង ទំហំ5*6 ជញ្ជាំងស័ង្គសី+ស្លឹក ប្រក់ស័ង្គសី
-ឆេះឈើគ្រែ5 ពូក3 ក្រង់ស្រូវ1 ទូឈើ1 ទូរទស្សន៍1 និសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត
មូលហេតុ បណ្ដាលមកពីឈ្មោះ ប៊ី ឧត្ដម ភេទប្រុសអាយុ29ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះខាងលើជាអ្នកដុត
ករណីខាងលើប្រើប្រាស់រថយន្ត ចំនួន ២គ្រឿង ទឹកអស់ចំនួន២ឡាន៕
មតិយោបល់