ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិន សន្យាបន្តជួយអភិវឌ្ឍន៍ និងថែរក្សាសុខសន្តិភាព ដល់កម្ពុជា

ចិន: នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ជួបពិភាក្សាការងារ ជាមួយលោក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីម៉ោង១០ ព្រឹកថ្ងៃទី២២ ខែមេសា ២០១៦នេះ។

នៅក្នុងជំនួបផ្លូវការទ្វេភាគីនោះដែរ លោករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍លើកឡើងថា កម្ពុជា និង ចិន គឺជាមិត្តជាមួយគ្នា យូរមកហើយ ការកសាងទំនាក់ទំនងល្អជាមួយគ្នា បានកើតមានតាំងពីសម័យថ្នាក់ដឹកនាំ នៃប្រទេសទាំង២ជំនាន់មុន គឺសម្តេចព្រះបរមរតនកោដិ ហើយយើងបានបន្តពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ បានឈានដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យ។

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានមានប្រសាសន៌ នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះថា៖ ប្រទេសចិន និង កម្ពុជា មានទំនាក់ទំនងល្អ ហើយកម្ពុជា បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យ ជាមួយនឹងប្រទេសចិន។ ប្រទេសចិន នៅតែបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច កាន់តែរីកចំរើន និងដើម្បីថែរក្សាសុខសន្តិភាព ឱ្យកាន់តែល្អប្រសើរ នៅក្នុងប្រទេសកម្ពុជា ព្រោះកម្ពុជា គឺជាមិត្តល្អរបស់ប្រទេសចិន។

គួបញ្ជាក់ថា បន្ទាប់ពីជំនួបចប់ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ នឹងធ្វើសន្និសីទកាសែតរួមគ្នា ស្តីពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សាទាំងមូល ផងដែរ៕

 

មតិយោបល់