ព័ត៌មានជាតិ

សាហាវណាស់! រថយន្ត៣គ្រឿងបុកគ្នា ស្លាប់៣នាក់ របួសធ្ងន់៤នាក់ នៅស្រុកពញាក្រែក!

​ត្បូងឃ្មុំៈ លោកស្នងការរងខេត្តត្បូងឃ្មុំ ទទួលផែនចរាចរណ៍ បានប្រាប់ Post News ថា នៅថ្ងៃសុក្រ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ម៉ោង៦និង១៥នាទីព្រឹក លើផ្លូវជាតិលេខ៨ ចំណុចគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីគ្រថ្នាក់ចរាចរណ៍មួយកើតឡើង
រវាងរថយន្ត៣គ្រឿងបុកគ្នា។

រថយន្តម៉ាកសំយ៉ុង ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ណន ម៉ោង ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នករួមដំណើរចំនួន២នាក់ ទី១ឈ្មោះ ពេជ្រ ភារុន ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)និងទី២ឈ្មោះ វ៉េត ឌឹក ភេទប្រុស អាយុ២៣ឆ្នាំ(របួសធ្ងន់)ទាំង៣នាក់មានទីលំនៅភូមិឃុំជាមួយគ្នា។

បង្កជាមួយរថយន្តម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2M.2984 បើកបរដោយឈ្មោះ ឱក លន់ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិសេរីសុខា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ(របួសធ្ងន់) និងអ្នករួមដំណើរចំនួន២នាក់ ទី១ឈ្មោះ សុត សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ(របួសស្រាល) និងទី២ឈ្មោះ ឡាញ់ តុល ភេទប្រុស អាយុ២៧ឆ្នាំ (គ្មានរបួស)ទាំង៣នាក់មានទីលំនៅភូមិឃុំជាមួយគ្នា។

បង្កជាមួយរថយន្តម៉ាកសំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2Z.9856 បើកបរដោយឈ្មោះ ឆាយ ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង(ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរចំនួន២នាក់ ទី១ឈ្មោះ ណាក់ រ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)និងទី២ឈ្មោះ ឈុំ ឆុន ភេទស្រី អាយុ៣៣ឆ្នាំ (របួសធ្ងន់)ទាំង៣នាក់មានទីលំនៅភូមិឃុំជាមួយគ្នា។
ទិសដៅ រថយន្តសាំយ៉ុង ពណ៌ស បើកបរពីក្រែក ទៅព្រៃវែង (ជើង-ត្បូង) ខណៈដែលមកដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាកទីតាន់ពីក្រោយដែលកំពុងបើកបរស្របទិសគ្នា ហើយរថយន្តម៉ាកទីតាន់ក៏ជ្រុលទៅបុករថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ដែលកំពុងបើកបរបញ្ច្រាសទិសពីព្រៃវែង មកក្រែក (ត្បូង-ជើង)។
ការខូចខាត ខូចរថយន្តទាំង៣គ្រឿងកម្រិតធ្ងន់។

មូលហេតុ រថយន្តសាំយ៉ុង ពណ៌ស ប្រើប្រាស់ល្បឿន។
សរុបក្នុងករណីខាងលើ ស្លាប់មនុស្សចំនួន៣នាក់(ប្រុស) របួសធ្ងន់៤នាក់ (ស្រីម្នាក់ របួសស្រាល ចំនួនម្នាក់ ប្រុស)។
វត្ថុតាងទាំង៣គ្រឿង ជំនាញកំពុងរៀបចំស្ទូច យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកក់៕

មតិយោបល់