ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីអេក្វាទ័រ នឹងបន្តដំណើរទស្សនកិច្ចទៅកាន់តំបន់ រងគ្រោះដោយគ្រោះរញ្ជួយដីជាថ្មី

អេក្វាទ័រៈ ប្រធានាធិបតីអេក្វាទ័រលោក Rafael Correa បានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តភាគខាងជើង នៃទីក្រុង Esmeraldas កាលពីថ្ងៃព្រហស្បតិ៍ ហើយថែមទាំងបន្តដំណើរទៅកាន់តំបន់ផ្សេងៗទៀតនៅភាគខាងជើងឆ្នេរសមុទ្រ ដែលបានបំផ្លិចបំផ្លាញ ក្រោយគ្រោះរញ្ជួយដីក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មានចិនស៊ិនហ៊ួ ចេញផ្សាយមុនបន្តិច នៅថ្ងៃទី២២ ខែមេសារ ឆ្នាំ២០១៦។

បើតាមប្រធានាធិបតីបានប្រកាសតាមរយៈគណនី Twitter របស់លោក បានញ្ជាក់ឲ្យដឹងបន្ថែមថា លោកនឹងបន្តដំណើរទស្សនកិច្ចទៅកាន់តំបន់ ដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីជាថ្មីម្តងទៀត។

ខណៈមកទាល់ពេលនេះ លោកបានធ្វើដំណើរទស្សនកិច្ចមកទីជនបទក្នុងខេត្ត Manabi ជំនួនវិញ ដែលជាទីកន្លែងលោកបានទស្សនកិច្ច កាលពីថ្ងៃអាទិត្យ និងថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ផងដែរថា ខេត្តទាំងពីរនេះ សុទ្ធសឹងតែជាខេត្តដែលបានទទួលរងគ្រោះហន្តរាយធម្មជាតិ៕

photo_2016-04-22_10-54-25

មតិយោបល់