ម៉ាឡេស៊ី: អាជ្ញាធរម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃពុធនេះថា នាវាដឹកប្រេងមួយដែលត្រូវបានរាយការណ៍មកថា ត្រូវបានគេប្លន់យកទៅក្នុងដែនទឹកឥណ្ឌូនេស៊ី ត្រូវបានគេជឿថា មិនមែនករណីប្លន់នោះទេ ដោយសារមានជម្លោះពាណិជ្ជកម្មបន្តិចបន្តួចប៉ុណ្ណោះ តែឥឡូវនេះ បានរកឃើញវិញហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី១៧ សីហា ឆ្នាំ២០១៦។
នាវាដឹកប្រេងដែលមានឈ្មោះថា Vier Harmoni ដែលបានផ្ទុកប្រេងម៉ាស៊ូតចំនួន ៩០០.០០០លីត្រ បាត់ខ្លួន បន្ទាប់ពីការចាកចេញពីកំពង់ផែ Tanjung Pelepas នៅលើឆ្នេរខាងកើតនៃឧបទ្វីបម៉ាឡេស៊ី កាលពីថ្ងៃអង្គារ មុនពេលវាត្រូវបានធ្វើដំណើរទៅនៅក្នុងដែនទឹកប្រទេសឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា នាវានេះបានដឹកប្រេងម៉ាស៊ូតដែលមានតម្លៃប៉ាន់ប្រមាណ ១,៦ លានរីងហ្គីដ ស្មើនឹង ៣៩០.០០០ដុល្លារអាមេរិក៕
មតិយោបល់