ភ្នំពេញៈ ក្នុងចំណោមតារាសម្ដែងល្បី ឈ្មោះ គេកត់សម្កាល់ថា មានតែអ្នកនាងអម្ពរ ទេវី ម្នាក់ប៉ុណ្ណោះ ដែលនៅតែមានទីផ្សារ សម្ដែងខ្ពស់ត្រដែត ហើយមានសម្រស់ពី ធម្មជាតិស្រស់ស្អាត ដោយមិនបានឆ្លងកាត់មុខកាំបិត ឬម្ជុលស៊ីរ៉ាំងដើម្បីកែកុនបន្ថែម។
ក្នុងការបង្ហាញខ្លួន នៅក្នុងប្រទេសកម្ពុជា អ្នកនាងត្រូវបានតារាជំនាន់ក្រោយ កោតសរសើរថាជាតារា ដែលខ្លាំងព្រមគ្នា មិនថាសម្រស់ពីធម្មជាតិ ទាំងកេរ្តិ៍ឈ្មោះ និងសមត្ថភាពក្នុងការសម្ដែង។
អ៊ីចឹងហើយទើបរូបថតជាច្រើនសន្លឹកៗ របស់អ្នកនាង ក្រោយពេលអ្នកនាង ចុះមកដល់ប្រទេសកម្ពុជា ដើម្បីថតរឿង«ទឹកចិត្តម្ដាយសម័យថ្មី» នៅតែមាន ឥទ្ធពល ឲ្យយុវវ័យបន្តចែកចាយ នៅលើហ្វេសប៊ុក និងដាក់សំណេរ អមនឹងការចែកចែក រូបរបស់អ្នកនាងថា My Idol ដែលមានន័យថា អ្នកនាង នៅតែជាតារាមិនចេះរីងស្ងួតនៅក្នុងអារម្មណ៍របស់អ្នកគាំទ្រខ្មែរ មិនថាមនុស្ស វ័យជ្រេ វ័យកណ្ដាល និងយុវវ័យ។
អ្នកនាងអម្ពរ ទេវី នៅតែមិនអាចសុំការបញ្ជាក់ ដោយផ្ទាល់ពាក់ព័ន្ធ នឹងដំណើរចុះ មកនៅឡើយទេ ប៉ុន្តែអ្នកស្រីពាន់ ភួងបុប្ផា ជាអ្នកដឹកនាំរឿង បានអះអាងថា អ្នកនាងអម្ពរ ទេវី បានដំណើរការចេញ សម្ដែង ក្នុងរឿងជាផ្លូវការ ហើយកាលពីថ្ងៃទី១៨ សីហានេះ ដោយសំលៀកបំពាក់ ដែលលោក ពេជ្រ ភារុណកាត់ឲ្យដើម្បីស្លៀកសម្រាប់ថតនោះ ក៏កាន់តែធ្វើឲ្យអ្នកនាងស្រស់ស្អាត និងសមជាតួអង្គ ជំទាវតាមអ្វី ដែលអ្នកស្រីស្រម៉ៃ នៅក្នុងសាច់រឿងផងដែរ។
អ្នកស្រីថា អ្នកនាងអម្ពរ ទេវី នៅតែស្អាត ហើយបើទោះជា អ្នកនាង ខានសម្ដែងច្រើនឆ្នាំ ប៉ុន្តែអ្នកនាងនៅ តែមានសមត្ថភាពខ្ពស់ ដែលអ្នកស្រី យល់ថាខ្សែរឿងរបស់ខ្លួនពិតជាទទួលបានជោគជ័យក្រោយថតចប់។ អ្នកស្រីបន្តថា កម្រមានណាស់ សម្រាប់តួស្រីម្នាក់ដែល អាចរក្សា កេរ្តិ៍ឈ្មោះតាំងពីអំឡុងឆ្នាំ៩០ជាង ហើយស្អាតដោយធម្មជាតិ ដោយ មិនមានការចាក់មុខ បន្តឹងមុខ និងវះកាត់ជាដើម បើធៀបនឹង តារាមួយចំនួនហើយនៅតែខ្លាំង។
ក្នុងនោះក្រៅពីរូបសម្រស់ស្អាតកម្ររក អ្នកនាងអម្ពរ ទេវី ក៏ជាតួម្នាក់ដែលមានសមត្ថភាពខ្លាំងក្នុងការសម្ដែងផងដែរ។
មតិយោបល់