ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនជនសង្ស័យ១៧នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនៅសប្តាហ៍មុន

ថៃៈ ប្រពីប៉ូលិសថៃ បាននិយាយកាលពីថ្ងៃពុធថា ប៉ូលិសមានគម្រោងសុំឲ្យតុលាការយោធាចេញដីកាចាប់ខ្លួន មនុស្ស១៧នាក់ ក្នុងនោះមាន១០នាក់បានស្ថិតនៅក្នុងមន្ទីរឃុំឃាំងយោធារួចរាល់ហើយ ជនសង្ស័យ ជាប់ពាក់ព័ន្ធក្នុងការ បង្កអាគ្គិភ័យធំមួយ និង បំផ្ទុះគ្រាប់បែកក្នុងខេត្តចំនួន៧ កាលពីសប្តាហ៍មុន ។

ចំណាត់ការមួយនេះកើតឡើងក្រោយពេល លោក Maj Gen Wijarm Jodtaeng ប្រធានច្បាប់នៃ ក្រុមព្រឹក្សាជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព និង លោក Col Burin Thingprapai មន្ត្រីនាយកដ្ឋានអគ្គចៅក្រមតស៊ូមតិម្នាក់ បានប្តឹងជនសង្ស័យទាំង ១៧នាក់ ពីបទប្រព្រឹត្តបទឧក្រិដ្ឋរួមគ្នា ដែលគេស្គាល់ច្បាស់ថាជា « Ang- yee » ។ ការចោទប្រកាន់ទាក់ទងនឹងការវាយប្រហារពីសប្តាហ៍មុន ហើយគេបានប្តឹងនៅ ផ្នែកបង្ក្រាបឧក្រិដ្ឋកម្មនៅយប់ថ្ងៃពុធ ។ ពាក្យបណ្តឹង និងសំនុំឯកសារផ្សេងទៀតត្រូវបានគេបង្ហាញជាភស្តុតាង៕

c1_1064233_160817225414_620x413

មតិយោបល់