ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលចង្កូត បុករថយន្តរងរបួសធ្ងន់ស្រាល

រតនគិរី: បុរសម្នាក់ ជិះម៉ូតូទៅទាក់រលកចៃដន់ មកដល់ត្រង់ផ្លូវបំបែក ជាបួនមិនបានប្រុងប្រយ័ត្ន ក៍បុករថយន្ត ដែលកំពុងធ្វើចរាចរណ៍ បត់ ត្រឡប់ក្រោយបណ្តាលឲ្យ រងរបួសធ្ងន់ស្រាល២នាក់ នៅក្រុងបានលុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង២៥នាទី ព្រឹកថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែក ជាបួនលើផ្លូវជាតិលេខ៧៨ ស្ថិតក្នងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បើតាមសមត្ថកិច្ច នៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះ មានឈ្មោះសឹប យ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរលក់ដូរ នៅក្នងផ្សាររស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង រងរបួសចំដើមទ្រូង ដោយសារបុកផ្ទុប និងដៃចង្កូតម៉ូតូ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះម៉ូសា ភេទប្រុស អាយុ៣៧ឆ្នាំ បុខរបទាក់រលក (របួសស្រាល) រស់នៅជាមួយ ជនរងគ្រោះខាងលើ។

ប្រភពបានបន្តឲ្យដឹងទៀតថា អ្នកទាំង២ជិះម៉ូតូម៉ាក HongdaDream សេរីឆ្នាំ២០១៥ពាក់ស្លាកលេខរតនគិរី១B.៣០៦៣ពណ៍ខ្មៅជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើងមកដល់ត្រង់កន្លែងកើតហេតុខាងលើក៍បុករថយន្តចំហៀងខាងឆ្វេងផ្នែកខាងក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តបែកកញ្ចក់ ចំណែក ឯម៉ូតូបាករបាំងនិង វៀចកង់មុខខូចខាតយ៉ាងដំណំ។

រីឯអ្នកបើកបររថយន្តឈ្មោះ តាំអាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុងបើកបរ រថយន្តម៉ាកកាមរីហើម ពណ៍ត្រាវពាក់ស្លាក លេខភ្នំពេញ២A.២៨៥៣។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តនិងម៉ូតូគឺខុស ទាំងសងខាង ព្រោះម៉ូតូបើកបរ ក្នុងល្បឿនលឿនចំណែក រថយន្តបត់គ្មាន បច្ចេកទេសត្រឹមត្រូវ គឺគ្មានភ្លើងសញ្ញូតែម្តង។

បច្ចុប្បន្ន រថយន្តនឹងម៉ូតូ ត្រូវបានសមត្ថកិច្ចនគបាលចរាចរណ៍ អូសយកទៅរក្សាទុក នៅការិយាល័យ នៃស្នងការខេត្ត រង់ចាំ ដោះស្រាយជាក្រោយ។

ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូន ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត៕

photo_2016-08-18_13-58-58

photo_2016-08-18_13-59-00 photo_2016-08-18_13-59-01 photo_2016-08-18_13-59-03 photo_2016-08-18_13-59-04

មតិយោបល់