កំពង់ឆ្នាំង: អធិការនគបាលក្រុងកំពង់ឆ្នាំង ចេញរបាយការណ៍ស្តីពី ការឃាត់ខ្លួនជនសង្ស័យ ០២នាក់ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។
យោងតាមរបាយការណ៍ ជនសង្ស័យទី១ ឈ្មោះគី សាវឿន ភេទ
ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ជាប់ពីបទ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលបានធ្វើសកម្មភាព នៅចំណុចលើផ្លូវលំ ភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង វេលាម៉ោង៣:៣០នាទី កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។
រីឯជនសង្ស័យទី២ ឈ្មោះថោង លីម៉ង់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ចាប់តាមដិការរបស់ចៅក្រមស៉ើបសួរ លោក តេង រតនា សាលាដំបូងខេត្ត លេខ ៣០/ចល/១៦ចុះ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទ រក្សាទុក និងជួញដូរ សារធាតុញៀន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិម៉ុងបារាំង
សង្កាត់ប្អេរ។
សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន ០៦កញ្ចប់តូច ទូរស័ព្ទដៃ ០១គ្រឿង និងឧបករណ៍សំរាប់ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ០២រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងនឹងបញ្ជូនទៅស្នងការដ្ឋានតាមនិតិវិធី៕
មតិយោបល់