ព័ត៌មានជាតិ

ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ ស្នើមេប៉ុស្តិ៍ច្រកប៉ោយប៉ែត សម្រួលបញ្ជូនសពពលរដ្ឋខ្មែរ មកកម្ពុជាវិញ

បន្ទាយមានជ័យ: ស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវ នៃប្រទេសថៃ បានដាក់ដំណើរជូន លោកប្រធានប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី២២ មេសា ២០១៦ នេះ សុំជួយសម្រួល ក្នុងការបញ្ជូនសពពលរដ្ឋខ្មែរ ត្រឡប់មកកម្ពុជាវិញ ខណៈពលរដ្ឋខ្មែរចំណាកស្រុករូបនេះ បានស្លាប់បាត់បង់ជីវិត ក្រោយពេលចូលទៅប្រទេសថៃ ធ្វើជាកម្មករថែសួន នៅទីក្រុងបាងកង ដោយជំងឺគាំងបេះដូង កាលពីម្សិលមិញ៕

photo_2016-04-22_18-13-28 photo_2016-04-22_18-28-52 photo_2016-04-22_18-28-55

មតិយោបល់