ព័ត៌មានជាតិ

កីឡាករ Pato បញ្ជាក់​ពី​ការបែកបាក់​ជាមួយនឹង កូនស្រី​ប្រធាន​ក្លិប AC Milan

​នៅលើ​ធ្វី​ត​ទ័​រ តារា​បាល់ទាត់​ដែល​ជា​ខ្សែប្រយុទ្ធ​របស់ ប្រេ​ស៊ីល បាន​បង្ហើប​ឲ្យដឹងថា គាត់ និង Barbara Berlusconi បានបញ្ចប់​ចំណងមិត្តភាព​។​
​កាលពី​ថ្ងៃ​ទី ២ ខែ កក្កដា ឆ្នាំ ២០១៣ កន្លងទៅនេះ នៅលើ​ទំព័រ ធ្វី​ត​ទ័​រ​របស់ តារា​បាល់ទាត់ Alexandre Pato បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​មិត្តភក្តិ មាន​ភាព​ភ្ញាក់ផ្អើល ខណៈ​ដែល​គាត់​បាន​បង្ហើប​ព័ត៌មាន​គាត់ និង Barbara Berlusconi ថា​ពួកគេ​បាន​ជ្រៀក​បេះដូង​ពីគ្នា​។​
​តារា​បាល់ទាត់​នេះ​បាន​ស​រេ​សេ​រថា “​មិត្តភក្តិ​ជា​ទីស្រលាញ់ បន្ទាប់​ពី ២ ឆ្នាំ កន្លះ នៃ​ទំនាក់ទំនង និង​អនុស្សាវរីយ៍​រាប់មិនអស់​”​។​

​ការប្រកាស​របស់​តារា​បាល់ទាត់ Pato រំពេច​ជាមួយនឹង​គ្នា​នេះ​ដែរ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក លើ​ទំព័រ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ីល​រូបនេះ​។​
​ជាង ២ សប្តាហ៍​ទៅហើយ ដែល​តារាបាល់ទាត់ Pato និង មិត្តស្រី នាង Barbara បាន​ច​ចាម​អារាម​ថា បែកបាក់​គ្នា ជាមួយនឹង​រូបភាព​ផ្អែម​ល្អែម ក្នុង​វិស្សមកាល នៅ Sardinia ប្រទេស​អ៊ីតាលី ។​

​កាលពី​ថ្ងៃ​ទី ១២ ខែ មិថុនា កន្លងទៅនេះ នៅ​ប្រេ​ស៊ីល តារា​បាល់ទាត់ Pato ក៏​បាន​បង្ហោះ​រូប ជាមួយនឹង Babara ដោយ​ភ្ជាប់​មក​ជាមួយនឹង​ពាក្យ​ថា “​រីករាយ​ថ្ងៃបុណ្យ​នៃ​ក្តីស្រលាញ់​” នៅលើ​ធ្វី​ត​ទ័​រ ។​របាយការណ៍​ចុងក្រោយ​បានឲ្យដឹងថា នាង Babara ក៏​មាន​ផ្ទៃពោះ​ជាមួយនឹង Pato​។ តែ​ទោះជា​យ៉ាងណា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ Pato បាន​និយាយ​ដោយផ្ទាល់​ថា “​សូម​បញ្ជាក់​ទៅ​អ្នក​ថា ខ្ញុំ​មិន​បាន​រៀបចំ​ខ្លួន​ក្លាយជា​ឪពុក​ម្តាយ​របស់​គេ​នោះទេ​”៕​
https://i1272.photobucket.com/albums/y389/domneng/Decore/to1_zps345bd93c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Alexandre-Pato-21_zps2660791d.jpg

មតិយោបល់