(គែរ)៖ ទីបំផុតមូលហេតុបានចេញមកហើយ គឺជនដែលបានប្លន់យន្តហោះអេហ្ស៊ីប កាលពីប៉ុន្មាន ម៉ោងមុននេះ គឺជាអ្នកចង់សុំសិទ្ធិជ្រកកោណនៅប្រទេស សាយព្រឺស ដែលទំនងជាបណ្តាលមកពី អតីតប្រពន្ធរបស់ជនរូបនោះ កំពុងរស់នៅប្រទេសដីកោះនេះ។ នេះបើតាមការផ្សាយរបស់ Reuters នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។
បច្ចុប្បន្នអាជ្ញាធរសាយព្រឺស កំពុងតែព្យាយាមសម្របសម្រួលជាមួយ ចោររូបនោះដើម្បីឲ្យដោះលែង ជនបរទេសចំនួន ៤រូបទៀតដែលនៅមិនទាន់មានសេរីភាព។ យន្តហោះអេហ្ស៊ីបខាងលើនេះ បើតាម តួលេខច្បាស់ការគឺបានដឹកអ្នកដំណើរ ៥៦នាក់ និង បុគ្គលិកបម្រើការនៅលើនោះ ៨នាក់៕
មតិយោបល់