ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកនេសាទវៀតណាម២៨នាក់ និង ទូកពីរគ្រឿង ត្រូវអាជ្ញាធរដែនសមុទ្រអូស្ត្រាលី ចាប់ឃុំ និង ត្រៀមកាត់ទោស

(ស៊ីដនី)៖ ឆ្មាំការពារបទល្មើសដែនសមុទ្ររបស់អូស្ត្រាលី បានចាប់ទូកនេសាទពីរគ្រឿង និង អ្នកនេសាទវៀតណាមចំនួន ២៨នាក់ដែល បានធ្វើសកម្មភាពនេសាទយ៉ាងអណាធិបតេយ្យ នៅក្បែរតំបន់អភិរក្ស មកឃុំខ្លួនជាបណ្តោះអាសន្ន និងធ្វើកាត់ទោសនៅតុលាការ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ិនហួ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។
ក្រុមអ្នកនេសាទវៀតណាមទាំង ២៨នាក់នោះ បានចល័តទូករបស់ពួកគេចូលមកតំបន់ កោះ Cape York និង Torres Strait ដែលនៅជិតតំបន់កម្សាន្តបែបធម្មជាតិដ៏ល្បីល្បាញបំផុតរបស់ប្រទេស អូស្ត្រាលី ដែលពិភពលោកកំពុងអភិរក្សឈ្មោះ Great Barrie Reef Marine Park។
គួរបញ្ជាក់ថា អ្នកនេសាទទាំងនោះត្រូវបានបញ្ជូនមកឃុំខ្លួន នៅអូស្ត្រាលី និង ត្រៀមបញ្ជូនទៅកាន់ តុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់។ មិនត្រឹមតែអូស្ត្រាលីនោះទេ ដែលចាប់ទូកនេសាទវៀតណាម មកកាត់ទោស ប៉ុន្តែឥណ្ឌូណេស៊ី កន្លងមកក៏បានចាប់ទូកវៀតណាម និង កម្ទេចចោលអស់ជាច្រើនគ្រឿងមកហើយដែរ ចំពោះការនេសាទចូលដែនទឹកប្រទេសខ្លួនដោយខុសច្បាប់នោះ៕

   
 

មតិយោបល់