Post News Media ព័ត៌មានជាតិ បុរសម្នាក់ស្រ...

បុរសម្នាក់ស្រវឹងស្រាចុះក្នុងទឹកស្រះ លង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: បុរសម្នាក់ស្រវឹងស្រាចុះក្នុងទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពិល សារុំ ភេទប្រុស អាយុ៤៧ឆ្នាំ ។

ចំណែកមូលហេតុ បណ្តាលមកពីស្រវឹងស្រាចុះក្នុងស្រះទឹកបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យទៅលើសព និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕