ភ្នំពេញៈ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់ Post News ថា គិតត្រឹមម៉ោង ១ រសៀលនេះ សមត្ថកិច្ចកំពុងបញ្ចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ ខណៈអំណាចភ្លើង កំពុងបន្តឆាបឆេះ រោងចក្រសំណង់អគារផលិតទឹកផ្លែឈើ Yeos ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា រោងចក្រនេះ មិនទាន់ដំណើរការជាផ្លូវការនោះទេ ដោយទើបនឹងដឹក ម៉ាស៊ីនផលិតចំនួន ៤០ កុងតឺន័រ គ្រោងនឹងរៀបដំទ្បើង។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងអគាររោង ចក្រនោះ មានជ័រកៅស៊ូ និងថង់ប្លាស្ទិចច្រើន ហើយក្នុងហេតុការណ៍នោះ ក៏ពុំមានកម្មករណាម្នាក់ រងគ្រោះទេ។
ខណៈនេះ ក្រុមពន្លត់អគ្គិភ័យកំពុងបាញ់ទឹកពន្លត់៕
មតិយោបល់