ព័ត៌មានជាតិ

បុរសម្នាក់សសៃប្រសាទ ផឹកថ្នាំស្មៅបញ្ចប់ជីវិត នៅស្រុកកូនមុំ

រតនគិរីៈ បរុសម្នាក់មិនចង់រស់នៅលើផែនដី បានសម្រេចចិត្តគិតខ្លី ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លូន នៅស្រុកកូនមុំ។

ប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា គាត់មានឈ្មោះប៉ាតសារឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ដោយមាន(ជំងឺសសៃប្រសាទ)៦ឆ្នាំ មកហើយដោយសារដួលម៉ូតូ។

លោកស្រីសឹក លីន អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានបន្តថា គាត់មានជំងឺសសៃប្រសាទ៦ឆ្នាំ មកហើយ មូលហេតុដួលម៉ូតូ គាត់ឲ្យតែធ្វើទុកម្តងៗ រកតែថ្នាំបាញ់ស្មៅយកមកផឹកម្តងនេះ ផឹកបានសម្រេច ពិតប្រាកដមែន ជនរងគ្រោះខាងលើមានកូន៥នាក់ ស្រី២ប្រុស៣ នៅក្នុងបន្ទុកគ្រួសារ ។

ហេតុការផឹកថ្នាំបាញ់ស្មៅនេះ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

ក្រុមគ្រួសារបានដឹកបញ្ជូន ទៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ មកដល់ថ្ងៃទី៤ ខែកញ្ញនេះវេលាម៉ោង៥ល្ងាច បានស្លាប់នៅមន្ទីពេទ្យបង្អែក ខេត្តដោយសារជំងឺធ្ងន់ធ្ងរ ពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះ អាយុជីវិតបាននោះទេ។

បច្ចុប្បន្នសាកសពក្រុមគ្រួសារ កំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕

photo_2016-09-05_12-20-25photo_2016-09-05_12-20-27

មតិយោបល់