ព័ត៌មានជាតិ

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ យកញត្តិដើរដាក់តាមបណ្ដាស្ថានទូតទាំង១២

ភ្នំពេញៈ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាដើរយកញត្តិដាក់តាមបណ្ដាស្ថានទូត១២ ប្រចាំប្រទេសកម្ពុជា ដើម្បីស្នើទៅប្រទេសមហាអំណាច និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ឲ្យជួយការពារសិទ្ធិមនុស្សនិងការពារលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមមានលោកស្រី មួរ សុខហួរ លោក ហូ វ៉ាន់ និងលោក ឡុង ប៊ូតា ដែលបានដើរដាក់ញត្តិនៅតាមស្ថានទូតទាំង១២ រួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ជប៉ុន រុស្ស៊ី អូស្ត្រាលី ចិន បារាំង អង្គគ្លេស អាមេរិក សឹង្ហបុរី អាល្លឺម៉ង់។ បើតាមលោកស្រី មួ សុខហួរ ខាងមន្ត្រីតាមស្ថានទូតទាំងនោះបានចេញមកទទួលញត្តិនេះរួចរាល់ហើយ។

សូមរំឭកថា ការដាក់ញត្តិរបស់តំណាងរាស្ត្រទាំងនេះ ស្របពេលដែលអាជ្ញាធរកំពុងបិទកំណាត់ផ្លូវជាតិលេខ២ ជិតទីស្នាក់ការគណបក្សសង្គ្រោះជាតិ តាំងពីព្រឹកព្រលឹមថ្ងៃទី៥ កញ្ញានេះ ដែលបានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅចំណុចស្ពានអាកាសក្បាលថ្នល់ និងស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។ ការបិទផ្លូវដោយគ្មានការជូនដំណឹងពីអាជ្ញាធររាជធានីភ្នំពេញនេះ គឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានប្រកាសដង្ហែញត្តិទៅដាក់នៅស្ថានទូតនៃប្រទេសមហាអំណាច។ គិតត្រឹមម៉ោង១១នេះ អាជ្ញាធរបានបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរជាធម្មតាវិញហើយ៕

CNRP (18)CNRP (1)CNRP (2)CNRP (3)CNRP (4)CNRP (5)CNRP (6)CNRP (7)CNRP (8)CNRP (9)CNRP (10)CNRP (11)CNRP (12)CNRP (13)CNRP (14)CNRP (15)CNRP (16)CNRP (17)

មតិយោបល់