ភ្នំពេញ:មុខសញ្ញឆក់ និងប្លន់០៨នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី សហការជាមួយកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខ ចុះឃាត់ និងបង្ក្រាបបាន ខណៈពួកវាណាត់គ្នា បំរុងមកលេងហ្គេមបាញ់ត្រីមួយកន្លែង។ ករណីឃាត់ខ្លួនក្រុមខាងលើ ធ្វើកាលពីម៉ោង១២:៣០នាទីរំលងអាធ្រាត្យ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម១២ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្ មីខណ្ឌសែនសុខ។
ប្រភពសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះឃុន សុខន អាយុ២២ឆ្នាំ ជនសង្ស័យទី២ ឈ្មោះ ម៉ៅ ចាន់វាសនា អាយុ២៤ឆ្នាំ ជនសង្ស័យទី៣ ឈ្មោះ ភឿង យា អាយុ២៦ឆ្នាំ ជនសង្ស័យទី៤ ឈ្មោះសូរ សារ៉ាត់ អាយុ២៦ឆ្នាំ ជនសង្ស័យទី៥ ឈ្មោះ មឿន ដែនឧត្តម អាយុ១៩
ឆ្នាំ ជនសង្ស័យទី៦ ឈ្មោះ សឹុម ពិសិដ្ឋ អាយុ២៨ឆ្នាំជន សង្ស័យទី៧ ឈ្មោះ ង៉ែត វ៉ាន់ណាន់ អាយុ២៣ឆ្នាំ និងទី៨ ឈ្មោះ សុខ ខមរា អាយុ១៩ឆ្នាំ។
សមត្ថកិច្ចបន្តថា មុនឃាត់ខ្លួនក្រុមខាងលើ គឺកម្លាំងរបស់លោក បានធ្វើការស្រាវជ្រាវ និងតាមដានរាប់ខែមកហើយ លុះដល់វេលាខាងលើកកម្លាំងសម្ងាត់ បានរាយការណ៍មកប្រាប់ថា ក្រុមខាងលើ និងមកប្រមូលផ្តុំគ្នាលេងហ្គេមបាញ់ត្រី នៅចំណុចភូមិខាងលើ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានសហការណ៍ជាមួយកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ តាមបង្ក្រាប និងឃាត់ខ្លួនក្រុមខាងលើបាន០៨នាក់ យកមកសាកសួរ នៅប៉ុស្តិ៍ភ្នំពេញថ្មី។
សមត្ថកិច្ចបានប្រាប់ទៀតថា ក្រុមនេះកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់តាមផ្លូវសាធារណៈ និងកៀលប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ក្នុងចំណោមខាងលើមេក្លោងគឺឈ្មោះឃុត សុខន។
នៅចំពោះមុខសមត្ថកិច្ចក្រុមនេះ បានសារភាពថា កន្លងមកធ្លាប់ធ្វើសកម្មភាពដូចការចោទប្រកាន់ របស់សមត្ថកិច្ចមែន។
ក្រោយពីធ្វើការសាកសួរជំហានដំបូងចប់ ក្រុមជនសង្ស័យខាងលើ បានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់