ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អន្តរជាតិថ្កោលទោស ការធ្វើតេស្តក្បាលគ្រាប់មីស៊ីល ដែលបាញ់ចេញពី នាវាមុជទឹកកូរ៉េខាងជើង

អាមេរិច: ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោសកម្រិតធ្ងន់បំផុត ចំពោះប្រទេសកូរ៉េខាងជើង ដែលបានធ្វើតេស្តបាញ់ក្បាល់គ្រាប់មីស៊ីល ចេញពីនាវាមុជទឹក កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ បានឲ្យដឹងដូច្នេះថា «ការធ្វើតេស្តរបស់ កូរ៉េខាងជើងនេះ ជាទង្វើដែលរំលោភបំពានទាំងកម្រោលទៅលើដំណោះស្រាយលេខ 1718 (ឆ្នាំ2006), 1874 (ឆ្នាំ2009), 2087 (ឆ្នាំ2013), 2094 (ឆ្នាំ2013) និង 2270 (ឆ្នាំ2016) ដែលហាម មិនឲ្យរដ្ឋកុម្មុយនិស្តមួយនេះ ធ្វើការសាកល្បងអាវុធគ្រប់ប្រភេទ ដែលអន្តរជាតិហាមឃាត់»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះអង្គការសហប្រជាជាតិបានទទួលតំណឹងថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងក្បាលគ្រាប់មីស៊ីល បាញ់ចេញពីនាវាមុជទឹក ក្រោមការ បញ្ជាដោយផ្ទាល់ពីសំណាក់ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន។ ការបាញ់អាវុធទំនើបចេញ ពីក្នុងទឹកសមុទ្រជ្រៅនេះ ត្រូវបានកូរ៉េខាងជើងអះអាងថាទទួលបានជោគជ័យទាំងស្រុង៕

photo_2016-04-25_09-22-35 photo_2016-04-25_09-22-34

មតិយោបល់