ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនសង្ស័យម្នាក់ រត់ទៅឆក់ទូរស័ព្ទជនបរទេស រត់គេច ប្រទះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ ឃាត់ខ្លួនភ្លាមៗ ក្រោយពេលជនស្ស័យរូបនោះបានរត់ទៅឆក់ ទូរស័ព្ទដៃ របស់ជនបរទេស កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៨ កែផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ សាន ពិសិដ្ឋ អាយុ៣០ឆ្នាំ មុរបរ និងទីលំនៅមិនពិតប្រាកដ។ ដកហូតវត្ថុតាង ទូរស័ព្ទ របស់ជនបរទេសមកវិញ។ ចំណែកជនរងគ្រោះឈ្មោះ Sander Chees ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិប៊ែលហ្សិក មុខរបរវិស្វករស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាបរទេស បានជិះម៉ូតូចេញពីផ្ទះសំណាក់ម្តុំមាត់ទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មកដល់ចំណុចកើតហេតុ ជនរងគ្រោះបានលើកទូរស័ព្ទបង្ហាញលេខផ្លូវប្រាប់អ្នក រត់ម៉ូតូឌុប ដើម្បីឆ្ពោះទៅកន្លែងស្នាក់នៅ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យវិញ ស្រាប់តែខណ:នោះ មានជនសង្ស័យម្នាក់រត់មកឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេចហើយព្យាយាមរត់គេច ក៏ត្រូវជនរងគ្រោះរត់ដេញតាម គាប់ជួនកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាត បានឃើញដូច្នេះក៏ជួយអត្តរាគមន៍ចាប់បានជនសង្ស័យរូបនោះភ្លាមៗ ព្រមទាំងដកហូតបានទូរស័ព្ទមកវិញប្រគល់ឲ្យជនបរទេស រងគ្រោះវិញផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2016-04-25_12-25-12 photo_2016-04-25_12-25-14

មតិយោបល់