ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: អគ្គិភ័យឆេះផ្ទះ នៅកណ្តាលក្រុងសៀមរាប បានរលត់ទាំងស្រុងហើយ

សៀមរាប: នៅមុននេះបន្តិច មន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់ Post News ថាអគ្គិភ័យឆេះផ្ទះនៅក្បែរច្រកចូលផ្សារសាមគ្គី សង្កាត់ស្លក្រាម ក្រុងសៀមរាប នោះបានរលត់អស់ទាំងស្រុងហើយ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ។

មន្ត្រីអាវុធហត្ថបានប្រាប់ទៀតថា ហេតុការនេះសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក៦គ្រឿងបាញ់ទឹកអស់ ៤គ្រឿង។ រីឯមូលហេតុនោះមន្ត្រីអាវុធហត្ថបញ្ជាក់ថាកំពុងស្រាវជ្រាវរកមូលហេតុ។

សូមបញ្ជាក់ថាកាលពីម៉ោង ១០:៤៥នាទី ថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៦ មានអគ្គិភ័យមួយឆាបឆេះ លំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅជាប់ខាងក្រោយផ្សារសាមគ្គី សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

ផ្ទះដែលត្រូវអគ្គិភ័យកំពុងឆាបឆេះ ត្រូវបានគេរាយការណ៍ថា សង់អំពី ថ្មលើឈើក្រោម ចំនួន២ខ្នង មួយខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង នឹងមួយខ្នងទៀតឆេះអស់ ៥០ភាគរយ។ ក្នុងហេតុការណ៍ នេះពុំមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ខណ:នេះក្រុងពន្លត់អគ្គិភ័យ របស់ខេត្តចំនួន៤គ្រឿង បានចុះអន្តរាគមន៍ បាញ់ពន្លត់មិនឲ្យរាលដាលដល់ផ្ទះទី៣។

មន្ត្រីមូលដ្ឋានបញ្ជាក់ថា អគ្គិភ័យនេះ អាចបណ្តាលមកពីឆ្លងចរ្តនន៍អគ្គិសនី នៅផ្ទះទី១ លក់ចាបហួយដែលម្ចាស់ផ្ទះបានបិទទ្វារចោល៕

photo_2016-04-25_11-21-31 (2) photo_2016-04-25_11-21-31 photo_2016-04-25_11-21-30 photo_2016-04-25_11-21-33 photo_2016-04-25_11-21-32 photo_2016-04-25_11-21-34 photo_2016-04-25_11-21-27

មតិយោបល់