ភ្នំពេញ:សុភមង្គលក្នុងគ្រួសារមួយ មិនអាចស៊ូទ្រាំទៀតបានទើប ស្រ្តីម្នាក់ រត់មកយំស្រែកនៅចំពោះមុខចៅសង្កាត់ចោមចៅ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យអាជ្ញាធរ ជួយគាត់ផង បន្ទាប់ពីកើតរឿងប្រេះឆារ វិវាទជម្លោះប្តីប្រពន្ធ ចែករបស់ទ្រព្យសម្បត្តិ មិនត្រូវគ្នា។
ភាគីខាងស្រីមានឈ្មោះ ច្រែង លាងលីណា អាយុ៣៥ឆ្នាំ ចំណែកភាគីខាងប្តី មានឈ្មោះ ពេជ្រ ចាន់រដ្ឋា អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្រ្តីខាងលើ ក្នុងសម្រែកយំស្រែកប្រាប់គេឯងថា ប្តីរបស់គាត់ តែងតែប្រើអំពើហឹង្សា គម្រាមសម្លាប់មកលើរូបគាត់ ទើបរហូតដល់រស់នៅ មិនចុះសម្រុងគ្នា បានមកសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅ ឲ្យជួយដោះស្រាយ។
ចំណែកភាគីខាងប្តីវិញ បានលើកឡើង នៅចំពោះមុខចៅសង្កាត់ ឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធ អស់រយៈកាល១៦ឆ្នាំមកហើយ តែងតែកើតមានជម្លោះគ្រួសារ ញឹកញាប់ ហើយប្រពន្ធដឹងតែរករឿង យកលេសនេះ លេសនោះ ឥតឈប់ឈរ តែអ្វីដែលសង្ស័យ ហេតុផលមួយផ្តើមជម្លោះក្នុងគ្រួសារនោះ គាត់សង្ស័យតែ ប្រពន្ធលួចបានប្រុសថ្មី ទើបបង្កទំនាស់ គ្មានហេតុផល បែបនេះ រហូតមកដល់លើកចុងក្រោយនេះ បន្ទាប់ពីកើតជម្លោះ រវាងប្តីប្រពន្ធ មាត់តូច មាត់ធំដាក់គ្នា បែជាប្រពន្ធ ចោទប្រកាន់ ថាគាត់គម្រាមសម្លាប់ទៅវិញ ទើបកើតទុក្ខមិនសុខចិត្ត ប្តឹងអាជ្ញាធរទាមទារលែងលះ ចែកកូនចែកចៅ ចែកទ្រព្យសម្បត្តិគ្នាទៅវិញ។
នៅចំពោះមុខអាជ្ញាធរ លោក ចៅសង្កាត់ចោមចៅ ធ្វើការសម្របសម្រួល ដល់គ្រួសារខាងលើ ជៀសវាងកើត មានហិង្សាដាក់គ្នា តែបើភាគីសងខាង កើតទុក្ខមិនសុខចិត្តយ៉ាងណា លែងលះផ្តាច់សង្វាស់គ្នា ឬចែកទ្រព្យសម្បត្តិយ៉ាងណានោះ អាជ្ញាធរ មិនមែនជាអ្នក អារកាត់សម្រេចឲ្យលែង ឬអ្នកបែងចែកទ្រព្យសម្បត្តិឡើយ មានតែផ្លូវច្បាប់ នៅប្រព័ន្ធតុលាការទេ ជាអ្នកសម្រេច៕
មតិយោបល់