រុស្ស៊ីៈ រដ្ឋាភិបាលរុស្ស៊ីថា ខ្លួននឹងសហការជាមួយអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ិស្លាម (ISIS / Daesh / ISLS និង IS) ជាពួកក្រុមភេរវកម្ម និងពួកសកម្មប្រយុទ្ធអាល់កៃដា នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។
ឧត្តមសេនីយ៍ឯកយោធារុស្ស៊ី លោក Sergei Rudskoi បាននិយាយថា យោធារបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិរួមគ្នាមួយ ដើម្បីបើកការវាយប្រហារនេះ។
គួរបញ្ជាក់ដែរថា ក្រុមមន្ត្រីអាមេរិក និងរុស្ស៊ី បានប្រកាសបទឈប់បាញ់គ្នា កាលថ្ងៃសៅរ៍ដោយនិយាយថា ពួកគេសង្ឃឹមថាវាអាចជួយសម្រួលដល់ដំណើរការសិទ្ធិមនុស្សជាតិទៅកាន់ជនស៊ីវិលផងដែរ៕
មតិយោបល់