អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់យ៉ាងប្រុងប្រយ័ត្ន កាលពីថ្ងៃពុធ អំពីកិច្ចប្រជុំកំពូល ជាមួយលោក គីម ជុងអ៊ុន ដែលកំពុងតែមានភាពវឹកវរ បន្ទាប់ពីក្រុងព្យុងយ៉ាង បានគំរាមលុបចោលជំនួបខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។
យ៉ាងណាមិញសេតវិមាន បានសម្តែងនូវក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ នឹងដំណើរការទៅតាមការគ្រោងទុកដូចមុនដដែរ។
ដោយលោក ត្រាំ បាននិយាយថា រដ្ឋាភិបាលអាមេរិក មិនទាន់ទទួលបានពាក្យផ្លូវការណាមួយ នៃការផ្លាស់ប្តូរផែនការ សម្រាប់កិច្ចប្រជុំនៅប្រទេសសិង្ហបុរី ដែលគ្រោងនឹងធ្វើទ្បើងនាថ្ងៃទី១២ ខែមិថុនាខាងមុខនោះទេ។
សូមជំរាបថា តាមសេចក្តីថ្លែងការណ៍មួយ របស់រដ្ឋាភិបាលកូរ៉េខាងជើង ដែលនិយាយដោយកំហឹងកន្លងមក បានព្រមានថា «ប្រសិនបើអាមេរិក នៅតែព្យាយាមជំរុញ ឬចូលជ្រៀតជ្រែកដើម្បីបង្ខំឲ្យក្រុងព្យុងយ៉ាង បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយឯកតោភាគី នោះយើងក៏គ្មានអ្វីត្រូវចាប់អារម្មណ៍និងកិច្ចសន្ទនា ជាមួយទីក្រុងវ៉ាស៊ីនតោនទ្បើយ»៕
មតិយោបល់