ថៃៈ ប្រតិបត្តិការវាយឆ្មក់របស់ប៉ូលិស នៅរមណីយដ្ឋានមួយ ក្នុងខេត្តនគររាជសីមាភាគឦសាន ប្រទេសថៃ នៅព្រឹកថ្ងៃពុធនេះ បានបាញ់សម្លាប់ឈ្មួញគ្រឿងញៀនម្នាក់ ខណៈបក្សពួក ៣០ នាក់ទៀត ត្រូវបានចាប់ខ្លួន អំទ្បុងពេលរត់ភៀសខ្លួនចេញ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
ការវាយឆ្មក់នេះ បានកើតឡើងនៅប្រហែលម៉ោង ៣ និង៣០ នាទីព្រឹក នៅជុំវិញតំបន់ឧទ្យានជាតិដ៏ល្បី Khao Yai ដែលបក្សពួកជនសង្ស័យជាង ៤០ និងក្រុមក្មេងទំនើងកំពុងចែកចាយគ្រឿងញៀន នៅក្នុងខេត្តគររាជសីមា។
បក្សពួកសរុបចំនួន ៣០ នាក់ ត្រូវបានគេចាប់បាន នៅកន្លែងកើតហេតុ និងថ្នាំត្រូវបានរកឃើញ នៅក្នុងបន្ទប់របស់ពួកគេ ខណៈដែលបក្សប្រាំបីនាក់ បានរត់គេចខ្លួនចេញពីក្នុងរថយន្ត ៣គ្រឿង៕
មតិយោបល់