ព័ត៌មានជាតិ

រថយន្ដ​ បើក​​បុក​អ្នក​ជិះ​ម៉ូតូ ​ស្លាប់​បុរសម្នាក់ ​រួចគេចខ្លួន​បាត់​

កំពង់ឆ្នាំង: បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹង នៅវេលាម៉ោង៣និង៣០នាទីយប់ទាបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ ៥៣ ចំណុចផ្លូវកោងដើមចំបក់ ស្ថិតក្នុង ភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកទឹកផុស បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អាត អាយុប្រមាណ ជាង៥០ឆ្នាំ មានទីលំនៅភូមិតាំងពង់ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា គុបពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ ណ.8959 ភព.1 បើកបរពីទិសខាងលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោង ក៏បានបុកគ្នាជាមួយរថយន្តមិនស្គាល់ម៉ាក យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់នៅ នឹងកន្លែង រីឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ។

ចំណែកម៉ូតូបានរងការខូចខាតទាំងស្រុង ហើយសមត្ថកិច្ចបានឆែកឆេរ លើខ្លួនសពរកឃើញប្រាក់ចំនួន ៣៨.៥០០រៀល ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូរបស់សព ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ និងស្រាវជ្រាវរករថយន្តបង្កមកទទួលខុសត្រូវ ៕
%e1%9e%94%e1%9e%bb%e1%9e%80%e1%9e%82%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-1

%e1%9e%94%e1%9e%bb%e1%9e%80%e1%9e%82%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-2

%e1%9e%94%e1%9e%bb%e1%9e%80%e1%9e%82%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-3

%e1%9e%94%e1%9e%bb%e1%9e%80%e1%9e%82%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-4

មតិយោបល់