ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្រ្តីយោធាឋានៈ ឧត្តមសេនីយ៍ ម្នាក់ ប្រតិកម្មអាជ្ញាធរ និងក្រុមហ៊ុន OCIC ថារំលោភយកដី

ភ្នំពេញ: បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាឧត្តមសេនីយ៍យោធាម្នាក់ បានបើកយករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-9779 បានបើកមកចតរារាំងកុំឱ្យគ្រឿងចក្រធ្វើការឈូសឆាយលើដីរបស់គាត់ កាលពីវេលាម៉ោង ១០និង០០ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងដីឡូមួយកន្លែង ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មានបានឱ្យដឹងថា លោកឧត្តមសេនីយ៍យោធាខាងលើនេះ មានឈ្មោះ វ័ន្ត គឹមឡេង ហើយបានប្រតិកម្មយ៉ាងខ្លាំងទៅលើអាជ្ញាធរ និងក្រុមហ៊ុន OCIC ដោយបានចោទថា បានរំលោភយកលើដីរបស់គាត់។ ចំណែកឯខាងអាជ្ញាធរ និងក្រុមហ៊ុនក៏បានអះអាងទៅវិញថា ក្នុងការឈូសឆាយស្ថាបនាផ្លូវនេះ គឺយោងទៅតាមគោលការណ៍របស់សាលារាជធានីភ្នំពេញតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា ដីដែលរងការប៉ះពាល់នោះគឺមានទំហំ 7184ហិតា ដែលជារបស់មន្ត្រីយោធាខាងលើ លោកបានបន្តទៀតថា រូបលោកខំទៅំពេញការងារជូនជាតិ ហេតុអ្វីបានជាមកយកដីរបស់គាត់ទៅវិញ ។

មន្ត្រីយោធារូបនោះ បានឲ្យដឹងទៀតថាគាត់សូមសំណូមពរឲ្យខាងក្រុមហ៊ុនដោះស្រាយប្រាក់កាក់ឲ្យហើយសិន ចាំធ្វើការឈូសឆាយទៅលើដីរបស់គាត់ ។ ក្រោយមកគាត់បានសំណូមពរ ទៅក្រុមហ៊ុនទៀតថា ដីដែលនៅសល់ពីការធ្វើផ្លូវនោះ ឲ្យទៅជាកម្មសិទ្ធដូចដីដែលជាប់នៅផ្លូវជាតិលេខ៦ផងដែរ។ ចំពោះការតវ៉ានេះ គឺមិនមានអំពើហិង្សាណាមួយ កើតឡើងនោះទេ ដោយខាងមន្ត្រីយោធាខាងលើនេះ បានបើករថយន្តឡិចសីុសចេញពីកន្លែងកើតហេតុខាងលើ ។

ក្រុមហ៊ុន OCIC បានលើកឡើងថា ក្នុងការឈូសឆាយស្ថាបនាផ្លូវនេះ គឺយោងទៅតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ ដោយបានចេញលិខិតឲ្យក្រុមហ៊ុន OCIC ស្ថាបនាផ្លូវ ធ្វើប្រព័ន្ធលូរំដោះទឹក៕

photo_2016-04-26_15-56-33 photo_2016-04-26_15-56-29 photo_2016-04-26_15-56-26 photo_2016-04-26_15-56-25

មតិយោបល់