ព័ត៌មានជាតិ

នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៧២គ្រាប់

បាត់ដំបង : កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពេជ្រចិន្តា ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីកាន់កាប់រក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀន។

ករណីនេះ បានធ្វើឡើងកាលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ខែមេសា ឆ្នាំ ២០១៦ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពេជ្រចិន្តា បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រី ពុទ្ធា ភេទប្រុស អាយុ២៤ រស់នៅភូមិឃុំខាងលើ ដកហូតគ្រាប់ថ្នាំពណ៌ផ្កាឈូកសញ្ញា WY ចំនួន៧២គ្រាប់ ម្សៅក្រាមពណ៌ ស ២កញ្ចាប់តូច។

ករណីនេះសម្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-04-26_15-39-24 photo_2016-04-26_15-39-38 photo_2016-04-26_15-39-45

មតិយោបល់