ភ្នំពេញ: មុននេះបន្តិចមានករណីគ្រោះថា្នក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
យោងតាមភា្នក់ងារ Post News បានរាយការណ៍ថា កាលពីវេលាម៉ោង ០៩និង០០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខវត្តព្រែកស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានម៉ូតូមួយគ្រឿង ម៉ាក Wave បុកជាមួយរថយន្តកុងតីន័រ បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុ ប៉ុន្តែអត្តសញ្ញាណគេមិនទាន់ស្គាល់នៅឡើយទេពេលនេះ ៕
មតិយោបល់