ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្លាំងអាវុធហត្ថ ខណ្ឌជ្រោយចង្វា ចូលឆែកឆេភូមិគ្រឹះមួយកន្លែង ដោយសង្ស័យថា មានការបង្ខំក្មេងស្រី ឲ្យធ្វើការមិនទាន់គ្រប់អាយុ

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា បានចូលទៅឆែកឆេរភូមិគ្រឹះមួយកន្លែង ដែលគេសង្ស័យថា បានលាក់ទុកក្មេងស្រីចំនួន ១៣នាក់ក្នុងភូមិគ្រឹះនេះ ដែលស្ថិតនៅតាមផ្លូវម៉ាស៊ីនទឹក ក្រុមទី៥ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

កុមារីរងគ្រោះម្នាក់ឈ្មោះ អ៊ាន់ ស្រីភីន អាយុ១៥ឆ្នាំ បានប្រាប់ឲ្យដឹងថា នាងត្រូវបានគេយកមកឲ្យរៀនធ្វើសរសៃ តែនាងថាមិនអាចធ្វើការងារបានដូច្នេះហើយ ទើបនាងមិនព្រមធ្វើដោយកាល ដែលទៅយកនាងបានប្រាប់ថា មករៀនធ្វើក្រចកអ៊ុតសក់ទេ ហើយពេលនេះអ្វីៗដែលសន្យា និងឪពុកម្តាយនាងគឺខុសទាំងអស់ដូចនេះហើយ ទើបនាងចង់ត្រឡប់ទៅផ្ទះវិញ តែដោយសារគេមិនព្រមឲ្យទៅទើបនាងបានខលហៅបងស្រី និងម្តាយមីងរបស់ខ្លួនមកយក។

បើតាមការបញ្ជាក់ពីបងស្រីនារីរងគ្រោះបានប្រាប់ថា នៅមុនដំបូង រូបគាត់បានទទួលទូរស័ព្ទពីប្អូនស្រី ហើយរូបខ្លួនក៏សួរទៅប្អូនស្រីថា នៅឯណាពេលនោះ ស្រាប់តែលឺពាក្យថា ឲ្យបិទទូរស័ព្ទទៅ ក្រោយមករូបខ្លួន ក៏បានតេទូរស័ព្ទទៅឪពុកម្តាយដែលនៅឯស្រុកថា ប្អូនស្រីនៅឯណា ពេលនោះ ឪពុកម្ដាយបាននិយាយប្រាប់ថា ប្អូនស្រីកូនឯងគេទៅរៀនធ្វើក្រចកអ៊ុតសក់នៅភ្នំពេញ។ ក្រោយមកបងស្រីក៏បានសួរទៅឪពុកថា តើប្អូនស្រីទៅរៀននៅម្តុំណាដែរ ពេលនោះ ឪពុកក៏បានប្រាប់ទៅបងស្រីថា នៅម្តុំមាត់ទន្លេ ហើយបងស្រីក៏បានទៅដល់ទីនោះ ដើម្បីចាំមើលប្អូនស្រីតាំងពីម៉ោង ១១ព្រឹកមកម្ល៉េះ តែអ្នកគ្រប់គ្រងទីនោះមិនអនុញ្ញាត ទាល់តែហៅអាជ្ញាធរដែនដីមកបានគេឲ្យនាងចេញ។

ប្រភពពីប្អូនស្រីម្ចាស់ហាងខាងលើបាននិយាយថា បងស្រីគាត់ជាអ្នកទៅយកមនុស្សទាំងអស់ពីឪពុកម្តាយនៅឯខេត្តបាត់ដំបងមក ហើយស្រាប់តែមានមនុស្សផ្សេងមិនស្គាល់មុខបានមកយក ដូច្នេះទើបគាត់មិនហ៊ានឱ្យ ព្រោះខ្លាចបាត់ក្មេងស្រីនោះទៅ មិនដឹងទៅរកនៅទីណាទេ ព្រោះអីឪពុកម្តាយគេបានឲ្យបងស្រីខ្ញុំយកពួកគេទាំងមកបង្ហាត់បង្រៀនពីរបៀបស្ប៉ា និងធ្វើក្រចករយៈពេល ៣ខែ ហើយពេលតែរៀនចេះ ទើបគេចេញសញ្ញាបត្ត័ជូន និងឱ្យធ្វើការនៅជាមួយគាត់តែម្តង។

ប្រភពបានបន្តទៀតថា នៅក្នុងរយៈពេលរៀននេះ គឺពួកបានទទួលខែចំនួន ១៧ម៉ឺនរៀល និងបានឱ្យប្រាក់ខ្ចី ០៣ខែមុនទៀត ហើយក្មេងស្រីទាំងនោះ មករៀនដោយស្មគ្រ័ចិត្តដោយគ្មានការបង្ខិតបង្ខំឡើយ ដោយមានការយល់ព្រមពីឪពុកម្តាយ។

ក្រោយមកកម្លាំងអាវុធហត្ថក្រុង ក៏បាននាំក្មេងស្រីរងគ្រោះនោះ ទៅសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដោយមិនទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនោះទេ តែបើកម្លាំងអាវុធហត្ថស្រាវជ្រាវរកឃើញថា ករណីនេះ គឺជាករណីបង្ខាំងមនុស្ស និងបង្ខំឱ្យធ្វើការមិនទាន់គ្រប់អាយុមែន គឺម្ចាស់ទីតាំងអាច និងជាប់ទោស៕

photo_2016-04-26_21-18-23 photo_2016-04-26_21-18-29 photo_2016-04-26_21-22-12 photo_2016-04-26_21-22-06

មតិយោបល់