ព័ត៌មានជាតិ

អាសូរណាស់! រថយន្តហាំមើពន្លះម៉ូតូ បណ្ដាលឲ្យប្ដីនិងកូនស្លាប់នឹងកន្លែង ចំណែកប្រពន្ធរបួសធ្ងន់

ព្រះសីហនុ: កាលពីវេលាម៉ោង ១០ និង ២០នាទី ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ លើកំណាត់ផ្លូវថ្មីលេខ៤៥ ស្ថិតភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ជនរងគ្រោះចំនួន៣នាក់រួមមាន៖
១/ឈ្មោះ ហែម ជ្រិន ភេទប្រុស អាយុ ៦២ ឆ្នាំ មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកបើកបរម៉ូតូ (ស្លាប់)។
២/ឈ្មោះ ថ្លាង ភេទប្រុស អាយុ ១៥ ឆ្នាំ ត្រូវជាកូន (ស្លាប់)។
៣/ឈ្មោះ ផល្លី ត្រូវជាប្រពន្ធ (របួសធ្ងន់)។

ដំណើររឿង៖ នៅវេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហាំមើ ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-6066 ទិសដៅពីត្បូងទៅជើង បើកបរដោយជនបរទេស ខណ:មកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1 G-0519 ទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យស្លាប់និងរបួសធ្ងន់មនុស្សចំនួន៣នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់