ហ្វីលីពីនៈ យោងតាមទីតាំងភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយ កម្រិត ៦,៥ វ៉ិចទ័របានវាយប្រហារនៅកោះ Mindanao ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីនេះ បានកើតទ្បើងនៅវេលាម៉ោង ៦ និង៥៣ នាទីព្រឹក ចម្ងាយ ១១៤,២៦ គីទ្បូម៉ែត្រ ភាគខាងកើតទីក្រុង Davao ស្ថិតនៅលើកោះ Mindanao។
បើតាមមជ្ឈមណ្ឌលព្រមានស៊ូណាមិប៉ាស៊ីហ្វិក បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ មានអនុភាពញ័រជម្រៅ ៦៩ គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ប៉ុន្តែគេរំពឹងថា នឹងមិនបង្កឲ្យមានរលកយក្សស៊ូណានោះទេ៕

មតិយោបល់