ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូរ៉េខាងត្បូងបានឈ្នះការដេញថ្លៃគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនបំផុត

កូរ៉េខាងត្បូង: ក្រុមហ៊ុនផ្លូវដែកល្បឿនលឿនសិង្ហបុរី ហៅកាត់ថា (HSR) បានត្រៀមខ្លួនពិភាក្សារួចម្តងមកហើយ ជាលើក ដំបូងនៅចុងទសវត្សរ៍ទី៩០ ប៉ុន្តែគម្រោងនេះត្រូវបានទម្លាក់ចោលដោយសារតែការចំណាយខ្ពស់ពេក។ ផែនការបង្កើតប្រព័ន្ធរបស់ក្រុមហ៊ុន HSR ត្រូវបានជំរុញសាជាថ្មីក្នុងឆ្នាំ២០១០ ដោយមានការចរចាបន្តរហូតដល់ឆ្នាំ២០១៣ មុនពេលគម្រោងនេះត្រូវបានធ្វើឡើងជាផ្លូវការ។

ការងារសាងសង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទីបីឆ្នាំ២០១៥ ប៉ុន្តែត្រូវបានពន្យារពេលដល់ឆ្នាំ២០១៧ ខណៈដែលការចរចាជាមួយ ក្រុមហ៊ុនចិនបានអូសបន្លាយពេល ជាមួយនឹងកិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខានៅឆ្នាំនេះហើយប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តទៅចូលរួម ជាមួយការប្រយុទ្ធដេញថ្លៃសម្រាប់គម្រោងថវិកាធំនេះ។

ប្រទេសកូរ៉េខាងត្បូងជឿថា វាមានអត្ថប្រយោជន៍ជាងប្រទេសចិននៅក្នុងលក្ខខណ្ឌនៃការចំណាយនិងការធ្វើផែនការគម្រោងមេ និងមានឆន្ទៈក្នុង ការចែករំលែកបច្ចេកវិទ្យាជាមួយនឹងប្រទេសម៉ាឡេស៊ី។

កាលពីឆ្នាំមុនក្រុមហ៊ុនសាងសង់កំពូលទាំងអស់នៅក្នុងប្រទេសកូរ៉េ បានបង្កើតឡើងជាសម្ព័ន្ធមួយដើម្បីដេញថ្លៃសម្រាប់គម្រោងនេះ រួមទាំង​ក្រុមហ៊ុន Hyundai Rotem ក្រុមហ៊ុន Korea Land & Housing Corp និងក្រុមហ៊ុន Korea Railroad Corp និងអាជ្ញាធរបណ្តាញផ្លូវ​ដែក​ប្រទេសកូរ៉េ Korea Rail Network Authority។

នាយកប្រតិបត្តិនៃបណ្តាញផ្លូវដែកអាជ្ញាធរកូរ៉េ លោក Kang Yeong Il គឺមានទំនុកចិត្តថា ពួកគេអាចធានាគម្រោងនេះ ដំណើរការទៅយ៉ាង​រលូន​។ ក្រុមហ៊ុនខាងលើនេះមានបទពិសោធក្នុងការកសាងខ្សែបន្ទាត់ផ្លូវដែកឲ្យក្រុមហ៊ុនសិង្ហបុរី HSR ផងដែរ។

ប្រទេសកូរ៉េខាងត្បូងមានជំនាញខ្លាំងនៅក្នុងការសាងសង់ផ្លូវដែកល្បឿនលឿនដែលជាប់ចំណាត់ថ្នាក់ទី៤ បន្ទាប់ពីប្រទេសជប៉ុន, ប្រទេសបារាំង និងអាល្លឺម៉ង់ នៅក្នុងបច្ចេកវិទ្យារបស់ក្រុមហ៊ុន HSR ហើយវាជឿថា គម្រោងក្រុមហ៊ុនសិង្ហបុរី HSR គឺស្រដៀងគ្នាទៅនឹងម៉ូដែលកូរ៉េ។
រថភ្លើង​ល្បឿនលឿនលើកដំបូងរបស់ប្រទេសនេះត្រូវបានសាង់សង់ចេញរូបរាងនៅក្នុងឆ្នាំ ២០១០។

ទន្ទឹមនឹងនេះដែរ ខ្សែផ្លូវដែកម៉ាឡេស៊ីនិងសិង្ហបុរី នឹងមានប្រវែងចំនួនប្រមាណ ៣៣០ គីឡូម៉ែត្រនិងបានចាប់ផ្តើមនៅទីក្រុងគូឡាឡាំពួ និងបញ្ចប់​នៅទីក្រុង Jurong East ខាងកើតនៅប្រទេសសិង្ហបុរី។ ការចំណាយក្នុងការសាងសង់បន្ទាត់ផ្លូវដែកនេះ ត្រូវបានរំពឹងថា មានទឹកប្រាក់ ៧០​ពាន់​លានដុល្លារ។ គម្រោងនេះត្រូវបានរំពឹងថា នឹងត្រូវបានពន្យារពេលលើសពីឆ្នាំ២០២២៕

High-Speed-Rail.original-e1464937551901.original KL-Singapore-HSR-map

មតិយោបល់