ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កងទ័ពស៊ីរីចាប់ផ្តើមការវាយប្រហារ ដ៏គួរឲ្យភ្ញាក់ផ្អើលនៅតំបន់ Golan Heights

ស៊ីរី: កងទ័ពអារ៉ាប់ស៊ីរី ដែលគាំទ្រដោយយោធា Druze និងក្រុមកងវរសេនាធំ Golani បានផ្ដើមការ វាយប្រហារ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅតំបន់អភិបាល Al-Quneitra លើទីតាំងភ្នំ Tal Humiryah ស្ថិតនៅតំបន់ Golan Heights ប្រទេសស៊ីរី។

យោងតាមប្រភពយោធានៅតំបន់ Golan Heights បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធស៊ីរី បានចាប់ផ្តើម ការវាយប្រហាររបស់ពួកគេលើភ្នំ Tal Humiryah នៅទីជនបទ Hader ដែលមានទីតាំងនៅជិត Golan Heights ដែលជាតំបន់កាន់កាប់ ដោយអ៊ីស្រាអែល។

រហូតមកទល់ពេលនេះ មិនមានរបាយការណ៍បញ្ជាក់ពីកងកម្លាំងប្រដាប់អាវុធស៊ីរីនៅទ្បើយទេ តែទោះជាយ៉ាងណា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង គឺកំពុងបន្តខណ:ដែលក្រុមឧទ្ទាមជីហាដមកពីកងទ័ព Jabhat Fateh al-Sham , Harakat Ahrar al-Sham និងកងទ័ពសេរីស៊ីរី (FSA) បានព្យាយាមរក្សាការគ្រប់គ្រងនៅតំបន់នោះ។

គួរបញ្ជាក់ដែរថា តំបន់ភ្នំ Tal Humiryah ត្រូវបានកាន់កាប់ ដោយពួកឧទ្ទាមជីហាដនិយម ក្នុងអំឡុងពេលបទឈប់បាញ់គ្នានៅទូទាំងប្រទេស៕

syrian-army-begins-surprise-offensive-in-golan-heights

មតិយោបល់